ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ គណៈអភិបាលខណ្ឌ ០៤រូប តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ទាំង១១ ប្រធាននិងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋ ។
ក្នុងកិច្ចប្រជុំនោះដែរ មានរបៀវវារៈសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២ រួមមានដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២
២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០១៨ របស់ រដ្ឋបាលខណ្ឌដូនពេញ
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែឧសភា ឆ្នាំ២០១៨ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ
៤- ការងារផ្សេងៗ ៕ ស តារា