ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ខឹងប្តីលេងល្បែងនិយាយគ្នាមិនស្តាប់សម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ លេបថ្នាំ សម្លាប់ខ្លួន ក្នុងបន្ទប់ដេករបស់ខ្លួន ជាន់ទី២ ដោយយកកន្សែងពោះគោ ពណ៌ស មកចងក​សម្លាប់​ខ្លួន​ឯងម្តងទៀត មូលហេតុ មានវិប្បត្តិផ្លូវចិត្ត ខឹង​ប្តី​លេង​ល្បែងនិយាយគ្នាមិនស្តាប់ ហើយមិនសូវជួយការងាររកស៊ីផ្ទះក៏សម្រេច​តែធ្វើអត្តឃាតសម្លាប់តែម្តងទៅ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប​​។

សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុមានបងប្អូនខាងជនរងគ្រោះនិង ប្រជាពល​រដ្ឋមកប្រាប់ ថា មានករណីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ ខណៈពេលនោះសមត្ថកិច្ចជំនាញក៏បានចុះដល់កន្លែងកើតហេតុ ប៉ុន្តែត្រូវបងប្អូន បានដឹកយកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរសៀមរាប ខ្លាចក្រែងប្អូន អត់ទាន់ស្លាប់ តែខាងមន្ទីរពេទ្យ បានប្រាប់ខាងជនរងគ្រោះនោះស្លាប់បាត់ទៅហើយ ទើបពួកគាត់ដឹកសាកសពមកផ្ទះវិញ ដើម្បីធ្វើបុណ្យ ។

ប្រភពបានបន្តថា ជនរងគ្រោះ ឈ្មោះ គឹម លក្ស្មី (Kim Leaksmy)ហៅ ស្រី នុច ភេទស្រី អាយុ២២ ឆ្នាំ មុខរបរលក់ដូរ (ជាកូនស្រីពៅទី៤)មាន ប្តី ឈ្មោះ ទ្រី វណ្ណធី អាយុ២៤ឆ្នាំ ហើយមានកូន ប្រុស ម្នាក់អាយុ៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

មូលហេតុៈខឹងប្តីលេងល្បែងហាមមិនស្តាប់ ក៏សម្រេចចិត្តបិទទ្វារ ហើយយក ​(ដែកសម្រាប់ដាក់ព្យួរអាវ)ទៅ​ពាក់ជាប់ នឹង បង្អូចក្នុងផ្ទះ ហើយ​យកក្រណាត់ពណ៌ស មក​ចង ដើម្បីធ្វើ​អត្តឃាតចងក​សម្លាប់​ខ្លួន​ឯង ។ បន្ទាប់ពីសមត្ថកិច្ចជំនាញ​ពិនិត្យរួចរាល់ហើយ ព្រមទាំងធ្វើ​កោសល្យ​វិនិច័យ នៅលើដងខ្លួនជនរងគ្រោះរួចមក កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ។

បច្ចុប្បន្នសាកសព ស្ត្រី រងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ភូមិ សង្កាត់ខាងលើ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖