ព័ត៌មានទាន់ហេតុការណ៍៖

ចិនបង្ហាញពីគម្រោងនាំផលិតផលពីសហរដ្ឋអាមេរិកបន្ថែមដល់ទៅ៥០ភាគរយដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា

ចែករំលែក៖

ចិនបានស្នើទិញផលិតផលកសិកម្ម និង ថាមពល ពីអាមេរិក គិតជាទឹកប្រាក់រហូត ដល់ទៅ ៧០ពាន់លានដុល្លារ ប្រសិនបើលោកត្រាំមិនអនុវត្តនូវការគំរាមដំឡើង ពន្ធទេនោះ។ សកម្មភាពរបស់ចិន គឺជា សញ្ញាល្អដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នារវាងចិននឹងអាមេរិក ក្នុងវិស័យពាណិជ្ជ កម្ម។

សំណើខាងលើត្រូវបានធ្វើឡើងក្រោយពេលដែលមានជំនួបពិភាក្សាស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងចិននឹងអាមេរិក។ ដើម្បី បញ្ចប់បញ្ហាចិនបានលើកសំណើ នាំចូល ផលិតផលពីអាមេរិក គិតជាទឹកប្រាក់៧០ ពាន់លានដុល្លារ ក្នុងឆ្នាំដំបូងតែម្តង។

កាលពីឆ្នាំ២០១៧ តម្លៃទំនិញពីអាមេ រិកនាំចូលទៅកាន់ចិនសរុប មាន១៣០,៤ ពាន់លានដុល្លារ ហើយពេលចិនបង្កើន ការនាំចូលបន្ថែម ៥៣,៨ភាគរយទៀត ធ្វើឲ្យការនាំទំនិញរបស់អាមេរិកចូលចិន កើន ជាង២០០ពាន់លានដុល្លារ ។

ក្នុងពេលនេះដែរ សារព័ត៌មាន Wall street Journal បានផ្សាយថា តាមការ លើកឡើងរបស់ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ប្រសិនបើអាមេរិកនៅតែ សម្រេចដំឡើងពន្ធនោះ គម្រោងខាងលើ នឹងត្រូវលុបចោលផងដែរ។ នៅពេលនេះ តំណាងក្រសួងពាណិជ្ជកម្មអាមេរិក មិន ទាន់មានប្រតិកម្មអ្វីចំពោះព័ត៌មានខាងលើនៅឡើយ ។ចំណែកតំណាងពាណិជ្ជកម្ម អាមេរិក លោក Robert Lighizer បាន បដិសេធ ធ្វើការអត្ថាធិប្បាយ បញ្ហាខាង លើ។

តាមការប្រកាសរបស់សេតវិមាន នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខ អាមេរិក នឹងប្រកាសបញ្ជីឈ្មោះទំនិញនាំចូលពីចិន មានតម្លៃ៥០ពាន់លានដុល្លារ ដែលត្រូវ ទទួលរងនូវការដំឡើងពន្ធយ៉ាងខ្ពស់ ២៥ ភាគរយ។

មិនថាតែប្រទេសចិន ដែលជាសត្រូវ របស់អាមេរិកនោះទេ សូម្បីតែសម្ពន្ធមិត្តនៅក្នុងតំបន់អឺរ៉ុប ក៏ត្រូវអាមេរិកដំឡើងពន្ធ ផងដែរ ។ កន្លងមកលោកត្រាំចាត់ទុកសហភាពអឺរ៉ុប មាននយោបាយពាណិជ្ជកម្ម មិនស្មើភាពគ្នាជាមួយអាមេរិក ដោយអាមេរិកនាំទំនិញចូលអឺរ៉ុបត្រូវបង់ពន្ធ ចំណែក អឺរ៉ុបនាំទៅអាមេរិក មិនបង់ពន្ធឬបង់តិច តួចតែប៉ុណ្ណោះ។

លោកដូណាល់ ត្រាំបាននិយាយយ៉ាងដូច្នេះនៅក្នុងកិច្ចសន្ទនាមួយជាមួយទូរ ទស្សន៍អង់គ្លេស ITV ដែលនៅក្នុងកិច្ច សន្ទនានោះ លោកដូណាល់ ត្រាំបាន បញ្ជាក់ដោយមិនលាក់លៀមថា លោក មានបញ្ហាជាច្រើនជាមួយសហភាពអឺរ៉ុប ដោយចាប់ផ្តើមពីទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាព។ មិនស្មើភាពព្រោះអាមេរិក ពិបាកក្នុងការនាំទំនិញរបស់ខ្លួនចូលអឺរ៉ុប តែអឺរ៉ុបបែរជាអាចនាំទំនិញខ្លួនចូលអាមេរិកដោយមិនបាច់បង់ពន្ធ ឬបង់ពន្ធតិចទៅ វិញ។

លោកត្រាំបានព្រមានទុកជាមុនថា លោកមិនអាចទុកបណ្តោយឲ្យអឺរ៉ុបបន្ត អនុវត្តនយោបាយពាណិជ្ជកម្មរបៀបនេះជាមួយអាមេរិកតទៅទៀតបានឡើយ។ សូមជម្រាបជូនថា លោកត្រាំដែលបានប្រកាន់ជំហរគិតប្រយោជន៍អាមេរិក និងពល រដ្ឋអាមេរិកជាធំតាមរយៈពាក្យស្លោក « America first » តែងតែចោទប្រទេស មួយចំនួនពីបទមានពាណិជ្ជកម្មមិនស្មើភាពជាមួយអាមេរិក ក្នុងនោះក៏មានចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិកផងដែរ។

កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា គ្មានការ លើកលែងឡើយចំពោះសហភាពអឺរ៉ុប ក្នុងការដំឡើងពន្ធនាំចូលលើដែកថែប និងអាលុយមីញ៉ូម ពីសំណាក់រដ្ឋាភិបាល អាមេរិក ។ ក្រោយពីក្រុងវ៉ាស៊ីនតោន ប្រកាសដំឡើងពន្ឋនេះភ្លាម ប្រទេសសហភាពអឺរ៉ុបបានក្រោកឈររួមគ្នាជាមួយ កាណាដា និងម៉ិចស៊ីកូ ប្រឆាំងតវ៉ា និង រិះរកមធ្យោបាយដើម្បីតបត ប្រឆាំងទៅ នឹងការសម្រចរបស់សហរដ្ឋអាមេរិក ដែលមាននយោបាយគិតពីប្រយោជន៍ខ្លួនឯងជាអាទិភាពបែបនេះ។

កន្លងមក បណ្តាប្រទេសសហភាពអឺរ៉ុប បានចាប់ផ្តើមការប្រជុំជាមួយគ្នាជាលើក ដំបូង ដើម្បីស្វែងរកយុទ្ធសាស្ត្រ ប្រឆាំង ទៅនឹងសហរដ្ឋអាមេរិក ដែលទើបតែ ប្រកាសដំឡើងពន្ធ លើផលិតផលដែក ថែបចំនួន ២៥% និង ១០% លើផលិត អាលុយមីញ៉ូម របស់អឺរ៉ុប កាណាដា ព្រមទាំងម៉ិចស៊ីកូដែលនាំចូលអាមេរិក។

មួយថ្ងៃបន្ទាប់ពីការប្រកាសដំឡើងពន្ធរបស់អាមេរិក នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeauបាននិយាយថាមិនគួរមានរឿងបែបនេះឡើយ រវាងប្រទេស ទាំងពីរដែលធ្លាប់តែជា សម្ពន្ធមិត្តល្អ នឹងគ្នា។ សម្រាប់លោក Justin Trudeau ទង្វើរបស់អាមេរិកគឺជាការប្រមាថមួយ ដែលមិនអាចទទួលយកបានឡើយ។

ស្រដៀងគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់ គ្លេសលោកស្រី Theresa May បានបង្ហាញការអាក់អន់ស្រពន់ចិត្តជាខ្លាំង ហើយលោកស្រីបានក្រើនរំឭកសហរដ្ឋអាមេរិក ឲ្យដក ចេញវិញ នូវនយោបាយដំឡើងពន្ធដ៏អយុត្តិធម៌នេះ។

ដើម្បីផ្តល់ជាមេរៀនក្តៅដល់លោកត្រាំ បច្ចុប្បន្ននេះ សហភាពអឺរ៉ុប កំពុងដុត ដៃដុតជើង ដំឡើងពន្ធលើផលិតផលអាមេរិកនាំចូលអឺរ៉ុបវិញដែលក្នុងនោះរួមមាន ផលិតផលស្រា ម៉ូតូនិងខោខូវប៊យ ដែល មានតម្លៃរហូតដល់ទៅជាង ៣ ពាន់លាន ដុល្លារ។

ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្រ្តីជប៉ុនក៏បានលើកឡើងផងដែរថា គោលនយោបាយគិតពីខ្លួនឯងខ្លាំងរបស់លោកត្រាំ អាចបង្កជាហានិភ័យដែលបណ្តាលឱ្យការលក់ផលិតផលរបស់អាមេរិកធ្លាក់ចុះ ហើយឱនភាពពាណិជ្ជកម្មអាមេរិកក៏កាន់តែរីកធំឡើងដែរ៕ ម៉ែវ សាធី


ចែករំលែក៖