ខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលខេត្តកំពង់ចាម២រូប គឺលោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុក ចំការលើ និង វរសេនីយ៍ ឯក អ៊ឹម ស៊ាងឌី ប្រធានការិ យាល័យប្រឆាំងគ្រឿងញៀន ត្រូវបានទទួលពិន័យនៅការិយាល័យបុគ្គលិក ក្រោយពីប្រព្រឹត្តខុសក្រមសីល ធម៌ ពោលគឺបានថតរូបមន្ត្រីនគរបាលខេត្តដេកយ៉ាងលង់លក់នៅក្នុងអង្គប្រជុំ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកទៅបង្ហោះ ហើយទទួលការរិះគន់កក្រើកតាមបណ្តាញសង្គមហ្វេសប៊ុក ។
នេះបើយោងតាមលិខិតបង្គាប់ការរបស់ស្នងការនគរ បាលខេត្តកំពង់ចាម ចុះនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល បានចេញលិខិតបង្គាប់ការដាក់ពិន័យមន្ត្រីនគរបាល២រូប គឺ វរសេនីយ៍ ឯក ខេង ស្រេង អធិការនគរបាលស្រុក ចំការលើ និង វរសេនីយ៍ ឯក អ៊ឹម ស៊ាងឌី ប្រធាន ការិយាល័យ ប្រឆាំងគ្រឿងញៀន ដែលជាអ្នកថត និងអ្នកបង្ហោះ ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក។
លោកអធិការស្រុកចំការលើបានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា លោកជាអ្នកថត ហើយប្រធានការិយា ល័យប្រឆាំងគ្រឿងញៀនគឺជាអ្នកបង្ហោះ។ ប៉ុន្តែលោកអធិការស្រុកគ្រាន់តែថត រួចបាញ់រូបចូលបណ្តាញទំនាក់ទំនង Whatsaap ទៅឲ្យលោក អុឹម ស៊ាងឌី ប្រធានការិយាល័យគ្រឿងញៀន គ្រាន់ជាការលេងសើចតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ចំពោះមន្ត្រីនគរបាលទាំង៣នាក់ដែលដេកក្នុងអង្គប្រជុំនោះ មិនត្រូវបានពិន័យនោះទេ។
ក្រោយមានការរិះគន់ពីមហាជន ពាក់ព័ន្ធនឹងការដេក លង់លក់នៅក្នុងអង្គប្រជុំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា “ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាមមានកិត្តិយស សូមបំភ្លឺនិងធ្វើការបកស្រាយ ជូនមតិសាធារណជន និងបណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា មន្រ្តីទាំង៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដទៃទៀតក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពារ រហូតដល់ម៉ោង១រំលងអធ្រាត្រ ហើយដល់ម៉ោង២ បានចេញដំណើរទៅចូលរួមកម្មវិធី ហេតុនេះហើយ បានជាទម្រេតខ្លួនបន្តិចមែន តែការទម្រេតខ្លួនរបស់គាត់នេះ គឺនៅមុនពេលកម្មវិធីចាប់ ផ្តើម បានន័យថា រង់ចាំ មិនមែនសម្រាន្ត ក្នុងពេលដែលសម្តេចថ្លែងសុន្ទរកថា និងបើកកម្មវិធីនោះទេ គឺពួកគាត់មិនបានសម្រាន្តលង់លក់ក្នុងដំណេកដូច ក្នុងរូបភាពបង្ហោះតាមបណ្តាញសង្គម Facebook ឡើយ” ៕វណ្ណៈ