ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងសិស្សសាលាអនុវិទ្យាល័យសម្ដេចឪ.សម្ដេចម៉ែភ្នំក្រវាញ ១២នាក់ទទួលបានការអប់រំពីនគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្រមូលក្មេងៗទំនើងចំនួន ២ក្រុមស្មើនឹងចំនួន ១២នាក់ ក្រោយបង្កការអុកឡុកណាត់វាយតប់គ្នានៅក្រៅរបងសាលាលើកំណាត់ផ្លូវសាធារណៈ យកមកអប់រំ និងធ្វើកិច្ចសន្យាធានាទទួលខុសត្រូវពីអាណាព្យាបាល ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលវេលាម៉ោង៤ និង៣៥នាទី រសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ស្ថិតក្នុងភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញបានបង្ហាញថា នៅម៉ោងខាងលើទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ មានក្មេងៗទំនើងច្រើននាក់កំពុងវាយតប់គ្នា ខណៈនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះទៅដល់ទីនោះភ្លាមៗហើយបានបង្រ្កាបទាន់ពេលវេលា ដោយឃាត់ខ្លួនចំនួន ២ក្រុមស្មើរនឹងចំនួន ១២នាក់នាំយកមកអធិការដ្ឋាននគរបាល ។

ប្រភពដដែលខាងលើបន្តទៀតថា ក្មេងៗទំនើងទាំង ២ក្រុមស្មើរនឹងចំនួន ១២នាក់មកពីភូមិ.ឃុំផ្សេងៗគ្នា នៃសាលាអនុវិទ្យាល័យសម្រេចឥ.សម្ដេចម៉ែភ្នំក្រវាញ បានអប់រំ និងបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដោយដំរ៉ូវឲ្យអាណាព្យាលមកធានា ទទួលយកទៅអប់រំបន្តដោយគ្មាហេតុការណ៍នេះកើតឡើងជាលើកក្រោយទៀតនោះទេ៕ ប៉ឹម ពិន


ចែករំលែក៖