ព័ត៌មានទាន់ហេតុការណ៍៖

ចងគំនុំជាមួយម្តាយខ្លួនឯង បង្កហិង្សារហូតដល់ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់មានទំនាស់ជាមួយម្តាយខ្លួនឯងកាលពី៣ថ្ងៃមុន ស្រាប់តែបៀមគំនុំគំគួនទុកក្នុងចិត្ត រហូតដល់មានឱកាស​ បង្កជាអំពើហិង្សាក្នុងគ្រួសារ ឈានដល់កាប់ម្តាយស្លាប់ក្នុងឈាម ខណៈដែលបងប្អូនប្រុសស្រីសាច់ឈាមខ្លួន២នាក់ផ្សេងទៀតរងរបួសធ្ងន់ ។ ជនសង្ស័យ​មិនអាចរត់គេចខ្លួនបានពីគុកច្រវាក់ខ្នោះឃ្នាងបានឡើយ គឺត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗ ។

ប្រភពព័ត៌មានពីនគរបាលខេត្តប៉ៃលិនបានឲ្យនគរវត្តដឹងថា  កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សា ដោយចេតនាមួយកើតឡើង បណ្តាលឲ្យមនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់ចំនួន២នាក់ ស្ថិតនៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេរបស់ប៉ៃលិន ។

ប្រភពបានបន្តថា ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់ភូមិ ឃុំកើតខាងលើ ចំណែកជនរងគ្រោះ ទី១ឈ្មោះ សុខ ស្រីម ភេទស្រី អាយុ ៥៥ឆ្នាំ (ម្តាយបង្កើតរបស់ជនសង្ស័យ) ត្រូវជនសង្ស័យកាប់នឹងពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងហេតុ, ទី២ ឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២២ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទី៣ឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។

ប្រភពបន្តថា ហេតុការណ៍ខាងលើនេះ កើតឡើងបណ្តាលមកពី ជនសង្ស័យត្រូវជាកូនបង្កើត បានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួនឯង កាលពីបីថ្ងៃមុន រួចមានការគុំគួន លុះរហូតមកដល់វេលា ម៉ោង ថ្ងៃ ខែ ឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្ក ហិង្សាដោយចេតនាលើជនរងគ្រោះតែម្តង ។

លោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកកម្លាំងក្រោមឱវាទ ចុះឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងតាមនីតិវិ ៕


ចែករំលែក៖