ភ្នំពេញ៖ សម្តេចតេជោហ៊ុន សេន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ថា ខេត្តឲកំពង់ធំ គឺកំពុងរីកចម្រើនទៅមុខជាមួយនឹងការទាក់ទាញទេសចរណ៍យ៉ាងច្រើន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖
«ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកជួបជុំបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវកំណាត់ផ្លូវជាតិ លេខ៦ ដែលតភផ្ជាប់ពីថ្នល់កែងកំពង់ធំ ទៅដល់សៀមរាប។ ប៉ុន្តែកំណាត់ផ្លូវនេះគឺតភ្ញាប់តាំងពីភ្នំពេញ, កណ្តាល, កំពង់ឆ្នាំ, កំពង់ធំ, សៀមរាប និងឆ្ពោះទៅព្រះវិហា។
សមិទ្ឋផលថ្មីនេះ គឺនឹងជួយសម្រួលដល់ការធ្វើដំណើរនិងការធ្វើអាជីវកម្មបស់បងប្អូនប្រជាជលរដ្ឋ ដែលនឹងជួយដល់ការេអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាតិយើង។
កំពង់ធំពីមុនគឺជាទីតាំងសមរភូមិប្រយុទ្ឋគ្នាយ៉ាងក្តៅគគុក។ ប៉ុន្តែពេលនេះ ទឹកដីនៃខេត្តកំពង់ធំ គឺកំពុងរីកចម្រើនទៅមុខជាមួយនឹងការទាក់ទាញទេសចរណ៍យ៉ាងច្រើន។ ទិសដៅរបស់យើងគឺកែប្រែអតីតសមរភូមិនៅតាមព្រំដែនអោយទៅជាព្រុំដែនសន្តិភាព និងព្រំដែននៃការអភិវឌ្ឍ។
ជូនពរកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕