ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំអាហារ សាមគ្គីស្រាយបួសរ៉ាម៉ាឌន ជាមួយស មាជិក៦០០នាក់ទូទាំងខេត្ត ដើម្បីពង្រឹងសកម្មភាព និងលើកទិសដៅអនុវត្តបន្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សម្ព័ន្ធ្ធយុវជនមុស្លិមកម្ពុជាសាខាខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក សាន់ យូ ជាប្រធាន បានរៀបចំពិធីអាហារសាមគ្គីស្រាយបួសរ៉ាម៉ាឌន ជាមួយនឹងសមាជិក សមាជិការបស់ខ្លួនទូទាំងខេត្តជាង៦០០នាក់ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ទំនាក់ទំនងទៅវិញទៅមករវាង សមាជិក និងថ្នាក់ដឹកនាំយុវជនថ្នាក់ខេត្ត ក៏ដូចជាយុវជនថ្នាក់កណ្តាល ជាពិសេសការជួបជុំអាហារសាមគ្គីនេះ គឺដើម្បីពង្រឹងសកម្ម ភាពការងារឲ្យកាន់តែសកម្ម និងលើកទិសដៅអនុវត្តបន្តប្រកបដោយចីរភាព ។

ពិធីជួបជុំនេះ ធ្វើឡើងកាលពីរាត្រីថ្ងៃអាទិត្យ១១រោច ខែជស្ន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១០ មិថុនា ២០១៨ នៅស្នាក់ការគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធ្ធយុវជនមុស្លិមកម្ពុជា និង មានវត្តមាន លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធ្ធយុវជនមុស្លិមកម្ពុជាផងដែរ។

លោក អូស្មាន ហាស្សាន់ លើកឡើងថា៖ កូនក្មួយជាយុវជនក្នុងសម័យតេជោ គឺមានភ័ព្វសំណាងដ៏ធំធេងណាស់ ព្រោះសម័យនេះ កូនក្មួយរួមរស់នៅក្រោមម្លប់សន្តិភាព សេរីភាព សុខដុមបនីយកម្ម សកលភាវូបនីយកម្ម រីកចម្រើនរុងរឿង មានឧបករណ៍ប្រើប្រាស់ទំនើប ជាពិសេសប្រព័ន្ឋទំនាក់ទំនងសង្គមក៏កាន់តែជឿនលឿនផ្តល់ភាពងាយស្រួលដល់កូនក្មួយក្នុងការស្រាវជ្រាវចំណេះដឹងជាប្រយោជន៍ផ្សេងៗ និងការចែករំលែកព័ត៌មាននានាក្នុងសង្គមក៏កាន់តែរហ័ស។

លោកសាន់ យូ បានបញ្ជាក់ថា៖ ហេតុនេះ ក្នុងនាមយុវជនសម័យតេជោ កូនក្មួយទាំងអស់ត្រូវតែជាយុវជនបែបទំនើប បណ្តុះគំនិតច្នៃប្រឌិត សមត្ថភាព ចំណេះដឹង និងជំនាញ វិវត្តតាមប្រព័ន្ធបច្ចេកវិទ្យាសព្វថ្ងៃដែលកំពុងតែមានការរីក ចម្រើន។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ក្នុងនាមលោកតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកសូមកោតសរសើរ ដល់យុវជនទូទាំងខេត្តដែលបានស្រុះដៃគ្នាយ៉ាងល្អប្រសើរ និងសកម្មបំផុត ក្នុងសកម្មភាពការងាសហគម ន៍ និងសង្គមជាតិទាំងមូល ៕ សំរិត


ចែករំលែក៖