ខេត្តតាកែវ ៖ តាមសេចក្ដីរាយការណ៍ពីសិស្សសាលាបឋមសិក្សាបានកាមក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវឲ្យដឹងថា កាលពីថ្ងៃពុធ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ មានសិស្សសាលា ដែលជាកូនអ្នកមានអំណាចម្នាក់ក្នុងឃុំ បានកាមរៀនថ្នាក់ទី៥ បានមានទំនាស់ជា មួយសិស្សរួមថ្នាក់បែរជាអាណាព្យាបាលអ្នកមានទ្រព្យមកបង្ខំឲ្យលោកគ្រូនាយកសាលា និងគ្រូបន្ទុកថ្នាក់ថែមទាំងសិស្ស មានទំនាស់គ្នានោះសំពះបាតជើកូនរបស់ខ្លួនដើម្បីបញ្ចប់រឿង ។
សេចក្ដីរាយការណ៍បានបន្ថែមថា សិស្ស សាលាដែលជាកូនអ្នកមានអំណាចម្នាក់នេះជាក្មេងទំនើងរករឿងវាយគេវាយឯងតាមអំពើចិត្ត ហើយក្រោយមានរឿងទាស់គ្នាក្នុងចំណោមសិស្សដូចគ្នា បែរជាក្រុម គ្រួសាររបស់ក្មេងម្នាក់នេះបានមកគំរាម និងបង្ខំឲ្យគ្រូសិស្សធ្វើតាមសំណូមពរពួកគេទើបបានចប់រឿង។ រីឯក្មេងម្នាក់នេះនិងអាណាព្យាបាលមានរឿងជាច្រើនលើកច្រើនសាមកហើយ ។
ជុំវិញករណីខាងលើលោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ទង្វើរបស់អាណាព្យាបាលសិស្ស ដែលបង្ខំឲ្យគ្រូៗ និងសិស្សធ្វើតាមអ្វីដែលខ្លួនសំណួមពរគឺពិតជាខុសឆ្គងធ្ងន់ធ្ងរ ណាស់រឿងសិស្សនិងសិស្សទំនាស់គ្នាតិចតួចទុកឲ្យគ្រូគេដោះស្រាយទៅ។ លោក បានបន្ដថា រឿងនេះដូចជាច្រើនសាហើយដែលលោកទទួលបានព័ត៌មានពីសាលា ខាងលើ តែដោយសារមិនទាន់មានបទ ល្មើសជំនាញលោកក៏នៅស្ងៀមទៅ ។
លោក សាន ឈៀង នាយកសាលា បឋមសិក្សាបានកាមបានឲ្យដឹងថា លោក អត់បានដឹងរឿងនឹងទេតែលោកទទួល ស្គាល់ថា សិស្សទំនើងម្នាក់ហ្នឹងបង្ករឿងជារៀងរហូត ហើយឪពុកម្ដាយរបស់ក្មេងចាំតែមួលកគ្រូៗនោះទេគាត់មានការលំបាកណាស់នៅពេលអាណាព្យាបាលសិស្សចាំតែកាន់ជើងកូនខ្លួនឯងទាំងខុសឆ្គង ។
លោកបានបន្ដថា ពីមុនមកកូនសិស្សម្នាក់ហ្នឹងមានទំនាស់ ហើយត្រូវអាណា ព្យាបាលមកបង្ខំឲ្យសិស្សផងគ្រូផងសំពះសុំទោសទើបបញ្ចប់រឿង។ លោកមិនដឹង ថា ថ្ងៃក្រោយៗទៀតមិនដឹងថាកើតរឿងអ្វីបន្ដទៀតទេបើឪពុកម្ដាយមិនយល់ការខិតខំរបស់គ្រូទេនោះ ។
លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា លោកនឹងឲ្យខាងការិ យាល័យអប់រំស្រុកចុះទៅបើកការស៊ើប អង្កេតហើយបើសិនជាបែបនេះមែននឹង អនុវត្តតាមផ្លូវច្បាប់ ៕ ហេង សូរិយា