ខេត្តព្រះវិហារ៖ ក្រៅពីធ្លាប់លេចធ្លោរលើភាពសិចស៊ី ដេននី ក្វាន់ក៏ល្បីខ្លាំង នឹងរឿងមានទ្រព្យធនច្រើនគួរសមដែរ ។ ថ្មីៗនេះនាងបានបង្ហាញគំរូផ្ទះឈើប្រណីតមួយដែលធ្វើឲ្យអ្នកគាំទ្រនាងឃើញហើយមិនពេញចិត្តមិនបាន ។
ក្រៅពីបង្ហាញភាពហ៊ឺហារ និងប្រកាសកាន់លុយក្រាស់ក្រែលចេញទៅកែសម្ផស្សនៅក្រៅស្រុក ដេនីក្វាន់ក៏មិនខ្លាចនឹងបង្ហាញម៉ូតផ្ទះឈើប្រណិតជាប្រភេទផ្ទះលម្ហែកាយដែលគេដឹងថាចាយខ្ទង់រាប់សែនដុល្លារអាមេរិក ។ ដេនី ក្វាន់ថា ផ្ទះលម្ហែកាយថ្មីនេះគឺនៅលើទឹកដីនៃខេត្តព្រះវិហារដែលជាទឹកដីកំណើតរបស់នាងផ្ទាល់ ។ ផ្ទះដែលនាងសាងសង់គឺមានទំហំជាងផ្ទះគំរូដែលនាងបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈពេលនេះគឺសាងសង់បានប្រមាណ ៦០ភាគរយហើយ ។ ទោះរស់នៅទីក្រុងក្នុងផ្ទះថ្មប្រណីតក្តីក៏តារាស្រីរូបនេះនៅតែស្រលាញ់ដក់ជាប់ក្នុងចិត្តជាមួយផ្ទះឈើដដែល ។
គួរបញ្ជាក់ដែរថា ដេនី ក្វាន់ គឺជាតារាស្រីដែលល្បីល្បាញខ្លាំងបន្ទាប់ពីនាងបញ្ចេញភាពសិចស៊ី ជាមួយស្នាដៃសម្តែង និងរូបថតបែបសិល្បៈជាច្រើនសន្លឹកកាលពីប៉ុន្មានឆ្នាំមុន ។ នាងបានក្លាយជាអ្នកជំនួញលើផ្នែកលក់ផលិតផលគ្រឿងសម្អាង គ្រឿងសង្ហារឹមកែច្នៃពីឈើ និងហាងលក់រថយន្តទំនើប ដែលអាចឲ្យនាងក្លាយជាតារាស្រីដែលមានទ្រព្យស្តុកស្តម្ភម្នាក់ ។ ទោះមមាញឹកនឹងការងារមុខជំនួញ នាងក៏បានឆ្លៀតបង្ហាញមុខក្នុងស្នាដៃសម្តែងមួយចំនួនផងដែរ ដូចជាថ្មីៗនេះនាងទើបនឹងបញ្ចេញស្នាដៃសម្តែងចុងក្រោយក្នុងបទចម្រៀងរបស់តារាចម្រៀងជើងចាស់លោកហួរ ឡាវី គឺបទ”មនុស្សចាស់ក៏មានបេះដូង”ដែលទទួលបានការគាំទ្រច្រើនផងដែរ៕ វឌ្ឍនា