ព័ត៌មានទាន់ហេតុការណ៍៖

នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បើកដៃឲ្យមានការឈូសឆាយដីព្រៃរបស់រដ្ឋ?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដីព្រៃរបស់រដ្ឋ ដែលការពារដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រកំពុងទទួលរងការទន្រ្ទានយ៉ាងអាណាធិបតេយ្យ ពីសំណាក់មេឈ្មួញមានលុយ និង អំណាចមួយក្រុម ដែលដទាំងនេះត្រូវបានដឹងថាស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ៗការបណ្តែតបណ្តោយឲ្យមានការឈូសឆាយនេះដែរត្តូវបានមហាជនរិះគន់ទៅលើលោកខនសុខុនថាព្រងើយកន្តើយមុនយកចិត្តទុកដាក់នឹងការងារទើបឈ្មួញធ្វើអ្វីតាមអំពើចិត្តបែបនេះ ។ ទំនងជាអស់លោកយល់ថា សកម្មភាពឈូសឆាយនេះគឺក្រុមឈ្មួញ បានប្រើនូវរូបភាពថា ទិញដូរពីប្រជាពលរដ្ឋហើយមើលទៅ ទើបម្នាក់ចេះតែសម្ងំស្ងៀមឈឹងដើម្បីលាភសក្ការៈក្រុមខ្លួន និងបក្ខពួកបែបនេះ ។

សកម្មភាពឈូសឆាយដីព្រៃយ៉ាងគក្រើកទាំងនេះ កើតឡើងនៅចំណុច ចំការតាឡោ ភ្នំព្រេចហៅវាលកន្រ្ទាំង ចំណុចច្រាំងអុង ចំណុចកូនភ្នំបី ចំណុចអូរក្អែល និង ចំណុចតាប្រក់ ស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ យោងតាមប្រភពពីប្រជាពលដែររស់នៅជិតទីនោះបានឲ្យថា៖ ដីនៅក្នុងតំបន់ខាងលើគឺជាដី របស់រដ្ឋ គ្រប់គ្រងដោយជំនាញមន្ត្រីបរិស្ថានខេត្ត គឺមិនមានបុគ្គល់ណាយកមកធ្វើកម្មសិទ្ធបានទេ ស្រាប់តែមានមេឈ្មួញមួយក្រុមបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំធំ ចូលមកឈូសឆាយយ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតច្បាប់បន្តិចទាល់តែសោះ ក្រោមលេសថា ដីទាំងនោះបានទិញពីប្រជាពលរដ្ឋ ។

សកម្មនេះកើតឡើងច្រើនខែមកហើយ មិនឃើញមានការចុះទប់ស្កាត់ពីជំនាញឧទ្យានុរក្ស ដែលមានលោក ខន សុខុន ជានាយក និងអាជ្ញាធរស្រុកឱរ៉ាល់មកពិនិត្យ និងទប់ស្កាត់ម្តងណាឡើយ ព្រោះតែការព្រងើយកន្តើយរបស់នាយកដែនជម្រកសត្វព្រៃភ្នំំរ៉ាល់ និងអាជ្ញាធរស្រុកបែបនេះហើយ ទើបបានជាសកម្មភាពឈូសទន្ទ្រានយកកាន់តែធំទៅៗ ។

ការដែលមេឈ្មួញទាំងនេះធ្វើទៅបានត្រូវបានមហាជនដាក់ការសង្ស័យថា” ទាល់តែមានការឃុបឃឹតជាមួយមន្ត្រីជំនាញ និងនាយកដែនជម្រកសត្វព្រៃ ទើបធ្វើទៅបាន បើគ្មានការបើកដៃពីខាងបរិស្ថានទេ ក៏ក្រុមឈ្មួញមិនហ៑ានធ្វើសកម្មភាពដែរ ។ ជាពិសេសគឺអាជ្ញាធរនៅភូមិ ឃុំ និងស្រុកតែម្តង ដែលបានចូលរួមក្នុងការក្លែងឯកសារសិប្បនិមិ្មត ដើម្បីបំភ័ន្តភ្នែកថ្នាក់ដឹកនាំខេត្ត និងថ្នាក់ជាតិ ព្រមទាំងមហាជនថា បានទិញដូរពីប្រជាពលរដ្ឋ ។

មានការលើកឡើងថា “ដីព្រៃដែលត្រូវការពារដោយព្រះរាជក្រឹត របស់ព្រះមហាក្សត្រ និងជាដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ កំពុងតែទទួលរងការរំលោបយកទាំងស្រុង ដោយសារស្នាដៃរបស់បុគ្គលមួយចំនួនតូច ដែលមិនគិតពីប្រយោជន៍សាធារណៈ គិតតែប្រយោជន៍ខ្លួន និងបក្ខពួក ហ៊ានធ្វើគ្រប់យ៉ាងដោយមិនខ្វល់ ពីការបាត់បង់ដីព្រៃរបស់រដ្ឋ ដែលជាព្រៃបម្រុងទុកឲ្យសត្វព្រៃគ្រប់ប្រភេទបន្តពូជឲ្យកូនចៅជំនាន់ក្រោយបានស្គាល់” ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ បានស្នើសុំការអន្តរាគមន៍ ពីសំណាក់លោកអភិបាលខេត្តកំពង់ស្ពឺ មេត្តាអន្តរាគមន៍ដកហូតដីព្រៃរបស់រដ្ឋ ដែលឈ្មួញបានប្រើរូបភាពទិញពីពលរដ្ឋមកគ្រប់គ្រងវិញផង បើបណ្តែតបណ្តោយតទៅទៀត ដីព្រៃ ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យនេះ ច្បាស់ជារលាយហិនហោចជាជាមិនខាន ដោយសារស្នាដៃក្រុមឈ្មួញដីជាក់ជាមិនខានឡើយ ។ ជាពិសេស សូមស្រាវជ្រាវទៅលើមន្ត្រីអសកម្មមួយចំនួនតូច ដែលបានឃុបឃឹត បណ្តោយឲ្យឈ្មួញឈូសដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យ នៅក្នុងស្រុកឱរ៉ាល់នេះផង ព្រោះសកម្មភាពនេះ កើតមានច្រើនករណីមកហើយ ដែលសូម្បីតែប្រពន្ឋលោកអភិបាលរងស្រុកឱរ៉ាល់មួយរូបគឺលោកប៊ុន វិចិត្រ ក៏ល្បីឈ្មោះ រឿង រៀបចំឯកសារឈូសដីព្រៃរបស់រដ្ឋយកទៅលក់ដែរ ។

មានកាលើកឡើងទៀតថាអ្នកដែលទទួលលាភសក្ការៈពីការឈូសឆាយនេះ គឺមនុស្ស ដែលមានអំណាច និងតួនាទីតែ៣នាក់ប៉ុណ្ណោះប្រចាំស្រុកឱរ៉ាល់ ដែលបានសើមមាត់សើម ក ពីរឿងនេះ ហើយស្រុកឱរ៉ាល់រាល់ថ្ងៃនេះដែរ ក៏នៅមានរឿងទំនាស់ដីធ្លីនៅភូមិពួយត្មាត ក្នុងឃុំសង្កែសាទប ដោះស្រាយមិនចេញដែរ ព្រោះតែខាងក្រុមហ៊ុនបានឲ្យលុយ៧០០០០ដុល្លារទៅអស់លោកអាជ្ញាធរ ដើម្បីដោះស្រាយជាមួយប្រជាពលរដ្ឋម្ចាស់ដី ដើម្បីយកដីមកធ្វើការអភិវឌ្ឈ តែអស់លោកមួយចំនួននៅស្រុកឱរ៉ាក់មិនបានយកលុយទៅទិញដីពីពលរដ្ឋនោះទេ បែរជាប្រើរូបភាពយកគ្រឿងចក្រទៅឈូសយក ហើយចោទប្រកាន់ថាប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់ទៅវិញ ។ ករណីនេះដែរ បើតាមមន្ត្រីតូចតាចបានបង្ហើបថា កាលពីសប្តាហ៍មុន លោកអភិបាលខេត្ត បានលើកឡើងនៅក្នុងអង្គប្រជុំមួយ ដោយលើកឡើងចំពោះលោក មួង ធី អភិបាលស្រុកឱរ៉ាល់ថា មិនចេះធ្វើការ ។

ទំនាស់នេះដែរ ប្រជាពលរដ្ឋម្ចាស់ដី ក៏បានសំណូមពរដល់សម្តេចតេជោ មេត្តាជួយអន្តរាគម៍ ជួយដល់ពួកគាត់ជាម្ចាស់ដីផង បើគ្មានសម្តេចទេ ពួកគាត់ជាម្ចាស់ដីគ្មានសង្ឃឹមថា ឈ្នះអស់លោកអាជ្ញាធរ ដែលចង់លេបត្របាក់យកដីពួកគាត់នោះទេ ។

ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខាងលើ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺណាមួយ ពីខាងមន្ត្រីជំនាញពាក់ព័ន្ធបានទេ ជាពិសេសលោក ខន សុខុន នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់តែម្តង ដោយលេខទូរស័ព្ទមិនអាចទាក់ទងបាន ៕ សេនាស័ក្តិ


ចែករំលែក៖