ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ បងប្អូនខ្មែរអ៊ីស្លាមបានចូលរួមការពារសុខសន្តិភាពជូនខ្លួនឯង និងប្រជាជាតិកម្ពុជា ដោយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា ៖ បងប្អូនសហគមន៏ខ្មែរអ៊ីស្លាមបានចូលរួមការពារសុខសន្តិភាពជូនខ្លួនឯង និងប្រជាជាតិកម្ពុជា ដោយសារតែបងប្អូន បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់អំណោយសប្បុរសធម៏ជូន បងប្អូនពលរដ្ឋសហគមន៍ខ្មែរឥស្លាម ៣០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៏ ២កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៤ មិថុនា ២០១៨ នៅវិហារឥស្លាមគីឡូម៉ែត្រលេខ៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ អាស្រ័យហេតុនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅតែសង្ឃឹមយ៉ាងមុតមាំថា សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា របស់បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនខ្មែរឥស្លាម នៅតែរក្សាគោល ជំហរយ៉ាងមុតមាំ ការសម្រេចិត្តឈរលើឆន្ទៈដ៏ត្រឹមត្រូវ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដា ២០១៨នេះ ដែលឈរលំដាប់លេខរៀងចុងក្រោយគេ គឺលេខរៀងទី២០ ដើម្បីបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តនៅធ្វើជានាយករដ្ឋមន្រ្តី និងនៅជាម្លប់ដ៏កក់ក្តៅដល់យើងទាំងអស់គ្នា ។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង អំពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើង និងមានការរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា។ ព្រោះកម្ពុជា បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា សហគមន៏ អន្ដរជាតិបានមើលឃើញថាប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅ ដល់បងប្អូន បានប្រកបរបផ្សេងៗ រកទទួលទាន និងទទួលបានសិទ្ធិជំនឿស្មើៗគ្នារៀងៗខ្លួន រហូតដល់សព្វថ្ងៃ ។

សូមបញ្ជាក់ថា៖ អំណោយសប្បុរសធម៏ផ្ទាល់របស់លោក អូស្មាន ហាស្សាន់ ដែលបាននាំយកមក ប្រគល់ជូនបងប្អូនពលរដ្ឋខ្មែរអ៊ីស្លាម ៣០០គ្រួសារ ក្នុងឱកាសបិទខែបួសរ៉ាម៉ាឌន ដែលមានរយៈពេល ៣០ថ្ងៃគត ត្រឹកថ្ងៃ១៤មិថុនានេះ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១៥គីឡូ និងថវិកា ២ម៉ឺនរៀល រួមជាមួយសប្បុរសជន ប្រទេសអេមីរ៉ាត់ តាមរយៈសមាគមកូប្រាស៊ីមុស្លិមកម្ពុជា ក៏បានចូលរួមចំណែកក្នុងនោះផងដែរ ៕ សំរិត


ចែករំលែក៖