ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក(World Cup)នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសចំនួន៣រួមគ្នា សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ ក្នុងឆ្នាំ២០២៦។
នេះគឺជាការប្រកួតដ៏បំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ World Cup ដែលមាន៣ ប្រទេសជាម្ចាស់ផ្ទះរួម ហើយក៏ជាពេលដែលមាន៤៨ប្រទេសចូលរួមប្រកួត ។
សហព័ន្ធបាល់ទាត់ពិភពលោក( FIFA )បានប្រកាសថា សំឡេងឆ្នោតនៃការដេញថ្លៃរួមរបស់ប្រទេសទាំងបីខាងលើបានទទួលបានរហូតដល់១៣៤សំឡេង ខណៈប្រទេសម៉ារ៉ុកដែលជាគូប្រជែងដេញថ្លៃ បានទទួលសំឡេងត្រឹម៦៥។
ខាងក្រោមនេះគឺជាបណ្តាលប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះWorld Cup ចាប់តាំងពីដំបូងរហូតដល់ឆ្នាំ២០២៦
អ៊ុយរ៉ាហ្គាយឆ្នាំ1930
អ៊ីតាលីឆ្នាំ1934
បារាំង1938
លុបចោលដោយសារសង្គ្រាមលោកលើកទី២ឆ្នាំ1942
លុបចោលដោយសារសង្គ្រាមលោកលើកទី២ឆ្នាំ1946
ប្រេស៊ីលឆ្នាំ1950
ស្វុីសឆ្នាំ1954
ស៊ុយអែតឆ្នាំ1958
ឈីលីឆ្នាំ1962
អង់គ្លេសឆ្នាំ1966
ម៉ិចស៊ីកូឆ្នាំ1970
អាល្លឺម៉ង់ខាងលិចឆ្នាំ1974
អាហ្សង់ទីនឆ្នាំ1978
អេស្ប៉ាញឆ្នាំ1982
ម៉ិចស៊ីកូឆ្នាំ1986
អ៊ីតាលីឆ្នាំ1990
សហរដ្ឋអាមេរិកឆ្នាំ1994
បារាំងឆ្នាំ1998
កូរ៉េខាងត្បូងនិងជប៉ុន ឆ្នាំ2002
អាល្លឺម៉ង់ឆ្នាំ2006
អាមេរិកខាងត្បូងឆ្នាំ2010
ប្រេស៊ីល ឆ្នាំ2014
រុស្ស៊ីឆ្នាំ2018
កាតាឆ្នាំ2022
សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូឆ្នាំ2026 ៕ ដេវីត