ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់ត្រូវ សមត្ថកិច្ចខណ្ឌសែនសុខបញ្ជួនទៅតុលាការរ ក្នុងសំណុំរឿង២ករណីផ្សេងគ្នា ក្រោយពីបញ្ចប់នីតិវិធីសាកសួររួចមក ។
នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៥នាក់ទៅតុលាការក្នុងសំណុំរឿង៥ករណីក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរួចមក ។ ការបញ្ជូននេះធ្វើឡើងកាលពីព្រឹក ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង៥នាក់ ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមក ហើយបានបញ្ចប់នីតិវិធីសួរនាំរួចរាល់ ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះមាន២ករណីផ្សេងគ្នា ទី១/ករណីប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់(ប្រុស) ករណីទី២/ លេងល្បែងសុីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)ស្រី ។
អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប ៕ តុង សីហា