ខេត្តព្រះសីហនុ៖ អគ្គិភ័យឆេះចេញជាផ្សែងនៅបន្ទប់ដាក់សម្ភារជាន់ក្រោមដី ក្នុងអគារស៊ីហ៊ូរ ដែលជាអគារខ្ពស់ សង់ថ្មីនៅកំពេញចាស់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់តាំងពីម៉ោងជាង៧ព្រឹក ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នោះ រហូតមកដល់ម៉ោង១០កន្លះព្រឹកថ្ងៃដដែល អគ្គិភយ័នេះសមត្ថកិច្ច និងផ្នែកពាក់ពន្ធ័ពន្លត់បានជោគជយ័ហើយ ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា អគ្គិភយ័នេះកើតចេញពីកម្ទេចភ្លើង ដែលចុចផ្សា ធ្លាក់ទៅលើសម្ភារកម្រាលសម្រាប់ចាក់បេតុង ធ្វើពីកៅស៊ូជរ័ ដែលទុកនៅបន្ទប់ក្រោមដី ។
សមត្ថកិច្ចបន្តទៀតថាបើទោះជាអគ្គិភយ័នេះ មិនឆេះចេញជាអណ្តាតភ្លើងយ៉ាងណាក្តី ក៏ប៉ុន្តែការពន្លត់បានជួបការលំបាក ដោយប្រើពេលប្រមាណ៣ម៉ោង ក្នុងនោះ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ ក៏ទទួលបានកិច្ចសហការពីក្រុមហ៊ុនCTVCរបស់លោកឧកញ៉ាទៀ វិចិត្រ ដែលបានផ្តល់ឧបករណ៍អុកសុីហ្សែនសម្រាប់សមត្ថកិច្ចចូលទៅពន្លត់ក្នុងបន្ទប់ក្រោមដីផងដែរ ទើបប្រតបត្តិការពន្លត់បានជោកជយ័ ។
ក្រៅពីខូចខាតសម្ភារ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ៕ ឆ្លាម សមុទ្រ