ព័ត៌មានទាន់ហេតុការណ៍៖

Steven Gerrardនាំកូនក្រុមរបស់ខ្លួនមកហ្វឹកហាត់យ៉ាងសកម្មនៅក្នុងប្រទេសអេស្ប៉ាញ

ចែករំលែក៖

អ្នកចាត់ការទូទៅថ្មីរបស់ក្រុមស្កុតឡេនRangers លោកSteven Gerrardបានដឹកនាំកូនក្រុមរបស់គាត់មកហ្វឹកហាត់យ៉ាងសកម្មនៅក្នុងទីក្រុងMalagaប្រទេសអេស្ប៉ាញដើម្បីត្រៀមប្រកួតដណ្តើមជើងឯកនៅក្នុងរដូវកាលក្រោយ។

អតីតខ្សែបម្រើរបស់ហង្សក្រហមLiverpoolវ័យ៣៧ឆ្នាំនេះត្រូវបានក្លិបRangers តែងតាំងជាអ្នកចាត់ការទូទៅថ្មីកាលពីដើមខែនេះដោយចុះកិច្ចសន្យារយៈពេល៤ឆ្នាំ។

ក្លិបRangersដែលធ្លាប់តែល្បីល្បាញនៅក្នុងប្រទេសស្កុតឡេនបានឈរលេខរៀងទី៣កាលពីរដូវកាលមុនក្នុងក្របខ័ណ្ឌស្កុតឡេនPremiership។ ពួកគេនឹងស្នាក់នៅក្នុងប្រទេសអេស្ប៉ាញរយៈពេល១០ថ្ងៃដើម្បីហ្វឹកហាត់៕ ដេវីត


ចែករំលែក៖