ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldoចង់រកគ្រាប់បាល់ឲ្យបានច្រើនទៀតពេលប៉ះម៉ារ៉ុក

ចែករំលែក៖

ខ្សែប្រយុទ្ធCristiano Ronaldo បានថ្លែងថាគាត់ចង់រកគ្រាប់បាល់ឲ្យបានច្រើនទៀតពេលប៉ះក្រុមជម្រើសជាតិម៉ារ៉ុក ដូចពេលដែលគាត់រកបាន៣គ្រាប់ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញអ៊ីចឹង។

ក្នុងពេលក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតស្មើនឹងក្រុមជម្រើសជាតិអេស្ប៉ាញ3-3 កីឡាករCristiano Ronaldoរកបាន៣គ្រាប់តែម្នាក់ឯង ឬហៅថា “hat-trick”។ នោះគឺជាការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងមួយប្រកួតលើកទី៥១នៅក្នុអាជីពរបស់ខ្សែប្រយុទ្ធរបស់ក្លិបReal Madrid ហើយវាក៏ជាលើកទី៥១នៅក្នុងកម្មវិធីWorld Cupផងដែរ។

Cristiano Ronaldoបាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតរបស់ខ្ញុំគឺអាចយកឈ្នះលើក្រុមខ្លាំងៗដើម្បីលើកពានWorld Cup។ ខ្ញុំគិតថាបើយើងប្រៀបធៀបក្រុមជម្រើសជាតិព័រទុយហ្គាល់និងម៉ារ៉ុក យើងមានប្រៀបជាង តែខ្ញុំមិនអាចនិយាយថាយើងអាចឈ្នះដោយស្រួលនោះទេ។ ពួកយើងមិនអាចមើលងាយគូប្រកួតបានឡើយពោលគឺគ្រប់ការប្រកួតទាំងអស់នៅWorld Cupសុទ្ធតែពិបាកយកឈ្នះណាស់។”

គួរបញ្ជាក់ថាជំនួបរវាងក្រុមជម្រើសជាតិពរ័ទុយហ្គាល់ម្ចាស់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦និងម៉ារ៉ុកនេះគឺជាជំនួបលើកទី២ហើយ ខណៈដែលពួកគេបានប៉ះគ្នាម្តងនៅក្នុងឆ្នាំ១៩៨៦។ ពេលនោះក្រុមជម្រើសជាតិម៉ារ៉ុកយកឈ្នះលើព័រទុយហ្គាល់ដោយលទ្ធផល3-1៕ ដេវីត


ចែករំលែក៖