ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្មើសភ្លើងស្តុបបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកឡេតមួយគ្រឿងក្នុងល្បឿនលឿនមិនគោរពឆ្លើងសញ្ញាចរាចរណ៍ជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងជិះឆ្លងផ្លូវបណ្ដាលឲ្យអូសប្រហែល១០ម៉ែត្ររងរបួសបែកមុខបែកម៉ាត់ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមរៀបរាប់ពីយុវជនពីរនាក់ដែលជិះម៉ូតូហុងដាឌ្រីមសង់ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-2113 បានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ទិសដៅពីកើតទៅលិច និងបានឆ្លងកាត់មហាវិថីព្រះមុនីវង្សដោយគោរពភ្លើងស្តុបត្រេមត្រូវ ។

ប្រភពបានបន្តថា ពេលដែលកំពុងឆ្លងជិតផុតហើយស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាក ឡេត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1GZ-3251 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្សទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមិនគោរពភ្លើងសញ្ញាចរាចរណ៍ ក៏ជ្រុលបុកម៉ូតូខ្លួនពេញទំហឹងចំផ្នែកខាងក្រោយជំហៀងខាងស្ដាំបណ្ដាលឲ្យម៉ូតូខ្លួនបាក់កាំខ្ទេច រីឯភាគីដែលជិះម៉ូតូលេតដួលអូសប្រហែល១០ម៉ែត្ររងរបួសបែកមុខបែកមាត់ ។

ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖