ខេត្តសៀមរាប: រថយន្តម៉ាកនីសាន់មួយគ្រឿងបានហោះរំលងតូបលក់ដូរ ដែលគ្មានមនុស្សនៅមួយខ្នង បះជើងត្រាំត្រាំ ទឹកប្រឡាយទាំងព្រឹក ខណៈអ្នកបើកបរព្យាយាមបើកគេចពីម៉ូតូដែលបត់ឆ្លងផ្លូវ ដោយច្រឡំជាន់ហ្គាថាហ្វ្រាំងកាលពីព្រឹក ថ្ងៃ ពុធ ៨ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិកំពីងពួយ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ត្រង់ចំណុចអក្សរតេ ក្នុងដំណើរស្របទិសគ្នា តែសំណាង មិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។
សមត្ថកិច្ចនគរបាលចរាចរស្រុកក្រឡាញ់បានឲ្យដឹងថា មុនពេលកើតហេតុមាន អ្នកបើកបរម៉ូតូហុងដាសេ១២៥ឆ្នាំ២០០៨ពាក់ស្លាកលេខសៀមរាប 1E 7442មានឈ្មោះអ៊ី ទូច ភេទស្រីអាយុ៤៦ឆ្នាំជិះឌុបប្តីឈ្មោះអោម ឃៀន អាយុ៧១ឆ្នាំមាន ទីលំនៅភូមិចន្លាស់ដៃ ឃុំសំបួរស្រុកក្រឡាញ់ឆ្លងកាត់ពីមុខ រថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់គ្មានស្លាកលេខបើកបរដោយឈ្មោះ ជិន សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ អឿត ស៊ីនួន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងខណៈដែលម៉ូតូបើកស្របទិស ហើយបត់ឆ្លងផ្លវអ្នកបើក រថយន្តបានព្យាយាមជាន់ហ្វ្រាំងគេចពីម៉ូតូ តែច្រឡំជាន់ហ្គារ ធ្វើឲ្យរថយន្តហោះទៅប៉ះតូបលក់ក្បែរផ្លូវដែលគ្មានមនុស្សនៅ ហើយបន្តធ្លាក់ចូលប្រឡាយ ដេកត្រាំទឹកធ្វើប្រឡាយក្បែរថ្នល់ធ្វើម្ចាស់ទាំងពីរនាគ់ព្រលឹងនៅចុងសក់ហើយបាននាំគ្នាវារចេញពីក្នុងរថយន្ត ដោយមិនមានរងរបួសធ្ងន់នោះឡើយ។ ករណីនេះចាត់ទុកជាសំណាងដែរដែល មិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ដោយគ្រាន់តែរបួសស្រាលអ្នកជើម៉ូតូប៉ុណ្ណោះ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទៅដល់ហើយបានហៅរថយន្តស្ទូចទៅស្ទូចរថយន្តយកទៅកាន់អធិការស្រុក ដើម្បីដោះស្រាយតាមនិតិវិធី ៕ ប្រាថ្នា