ភ្នំពេញ៖ រៀបចំការប្រគំតន្រ្តីឆា-ឈីងជាលើកដំបូងបង្អស់ និងមានកម្មវិធីលេងហ្គេមកំសាន្ត និងអប់រំរយៈពេញមួយថ្ងៃសម្រាប់កុមារ និងឪពុកម្តាយកម្ពុជានៅផ្សារទំនើប AEON 1 ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៨យប់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាជាមួយ និងមូលនិធិព្រូដិនស៍ ដែលជាដៃគូវិនិយោគសហគមន៍ប្រចាំតំបន់របស់សាជីវកម្មព្រូដិនសលអាស៊ី ។
កម្មវិធីនេះ នឹងផ្តល់ជូនតាមរយៈការចូលរួមកំសាន្តក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យកុមារ និងឪពុកម្តាយនឹងបានចូលរួមលេងល្បែងកំសាន្តអប់រំឆា-ឈីង ដែលរៀបចំដោយក្រុមអ្នកស្ម័គ្រចិត្តនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលមានគោលបំណងជួយកុមារឲ្យយល់ដឹងអំពីគំនិតមូលដ្ឋានក្នុងការគ្រប់គ្រងប្រាក់កាសចំនួនបួនគឺរកលុយសន្សំចាយ និងបរិច្ចាគ ។
កម្មវិធីឆា-ឈីងគឺជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងមធ្យោបាយ និងការអនុវត្តដល់កុមារអាយុចាប់ពី៧ឆ្នាំដល់អាយុ១២ឆ្នាំ ដែលពួកគេត្រូវការដើម្បីសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុក្នុងការសម្រេចបានគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ ។
ការបងើ្តតកម្មវិធីឆា-ឈីងគឺជាការប្តេជ្ញាចិត្តជាមូលដ្ឋានរបស់ព្រូដិនសលកម្ពុជាក្នុងការគាំទ្រការអប់រំកុមារ និងការអប់រំផ្នែកហិរញ្ញវត្ថុនៅទូទាំងប្រទេស ។
លោកDavid Nutmanអគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុសម្រាប់កុមារ ។ លោកបានមានប្រសាសន៍ថា៖“ក្រុមហ៊ុនព្រូដិនសលកម្ពុជាតែងតែគាំទ្រពេញទំហឹងដល់ការអប់រំ និងអនាគតរបស់យុវជនជំនាន់ក្រោយរបស់ព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីឆា-ឈីងមានគោលបំណងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនក្មេងៗនៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតទម្លាប់ល្អក្នុងការគ្រប់គ្រងប្រាក់ចំណូល ដែលរៀបចំផែនការហិរញ្ញវត្ថុរបស់គ្រួសារ និងសហគមន៍របស់ពួកគេក្នុងរយៈពេលវែង ។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏មានមោទនភាពផងដែរក្នុងការផ្តល់ការគាំទ្រ និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាតាមរយៈកម្មវិធីអំណានដំបូងកម្មវិធីសាលារៀនសុវត្ថិភាព និងកម្មវិធីវិនិយោគសហគមន៍ផ្សេងទៀត ដែលផ្តោតលើការអប់រំ និងការអប់រំផ្នែកហិរញ្ញវត្ថុ៕ វឌ្ឍនា