ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីឈ្មោះ លោកហេង ពិទូ បានសម្រេចចិត្តលុបចោលការងារសិល្បៈនៅក្នុងស្រុកភ្លាមៗ ក្រោយពីម្តាយបង្កើតរបស់លោកបានចេញទៅសម្រាកព្យាបាលជំងឺ និងត្រូវវះកាត់បន្ទាន់នៅប្រទេសថៃ ។
យោងតាមប្រភពអ្នកជិតដិតបានបញ្ជាក់ថា ជាងមួយសប្តាហ៍ហើយដែលម្ចាស់បទ ទីបំផុត លោក ហេងពិទូ បានបញ្ជាក់ថាដោយភាពកត្តញ្ញូ និងបារម្ភពីសុខទុក្ខម្តាយខ្លាំង លោក ហេង ពិទូបានសម្រេចចិត្តសុំលុបចោលការងារសិល្បៈទាំងអស់ចោល និងមិនទទួលក្នុងអំឡុងពីរបីសប្តាហ៍នេះដើម្បីចេញទៅមើលម្តាយកំពុងឈឺ និងត្រូវវះកាត់ក្នុងមន្ទីរពេទ្យមួយនៃប្រទេសថៃ។
ប្រភពបន្តថា ទោះបីមានអ្នកមើលថែម្តាយ ប៉ុន្តែលោកចង់ផ្តល់កម្លាំងចិត្ត និងមើលថែម្តាយដោយផ្ទាល់តែម្តង ។ មិនមានបញ្ហាកើតមានឡើងទេជុំវិញការលប់ចោលគម្រោងចេញច្រៀងរបស់តារាចម្រៀងរូបនេះ ខណៈដែលអ្នកផលិតកម្មវិធីជាច្រើនសុទ្ធតែយោគយល់ចំពោះធុរៈចាំបាច់នេះ ។
គួរបញ្ជាក់ដែរថា តារាចម្រៀង ហេង ពិទូ បានចាប់ផ្តើមល្បីឈ្មោះខ្លាំងឡើងវិញក្រោយពីលោកចាកចេញពីផលិតកម្មសាន់ដេ និងនិពន្ធបទចម្រៀងថ្មីផ្ទាល់ខ្លួន ដោយមិនជ្រកក្រោមផលិតកម្មណាមួយនោះទេ៕ វឌ្ឍនា