ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពីបុរសជនជាតិម្នាក់កំពុងតែនិយាយទូរស័ព្ទ បានសម្រេច ហើយជនសង្ស័យព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនភ្លាមៗតែមង្ត ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ២៣២ ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជនជាតិចិនកំពុងតែនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ ម៉ាកហុងដា BeAT សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GW.9500 ហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិម្នាក់ ដែរកំពុងតែឈរនិយាយទូរស័ព្ទ បានសម្រេចហើយជនសង្ស័យ ក៏បានជិះម៉ូតូ រត់គេចតែត្រូវសមត្ថកិច្ចខណ្ឌ៧មករាដែរប្រចាំការនៅក្បែរនោះបាននាំគ្នាដេញចាប់ឃាត់ខ្លួនភាមៗ តែមង្ត ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច សួរនាំ និងកសាងសាណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការបន្តតាមច្បាប់៕ ស រស្មី