ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ១៦ក្រុមចុងក្រោយ ហើយ សម្រាប់រាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបបែលហ្សុិកប៉ះជាមួយក្រុមមកពីទ្វីបអាសុីជប៉ុននាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដាម៉ោងនៅកម្ពុជានៅ កីឡដ្ឋាន Rostov Arena (Rostov-na-Donu) ក្នុងប្រទេសរុស្សុី ។
នៅក្នុងជំនួបនេះគេមើលឃើញថា បែល ហ្សុិកជាក្រុមខ្លាំងឈរលេខ១ក្នុងពូល G ត្រូវប៉ះក្រុមលេខ២ក្នុងពូល H គឺជប៉ុន។ ក្រុមទាំង២នេះត្រូវបានគេមើលឃើញថា បែលហ្សុិកកាលពីវគ្គជម្រុះតាមពូលធ្វើបានល្អដោយ មិនដែលចាញ់ ទាល់តែសោះ ពោលគឺឈ្នះទាំង៣ប្រកួត។ ចំណែកក្រុមជប៉ុនវិញហាក់ដូចជាធ្វើមិនបានល្អទេ ដោយវគ្គជម្រុះតាមពូលឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។ ដូច្នេះទិន្នន័យនេះគឺបែលហ្សុិកដូចជា មានសង្ឃឹមច្រើនសម្រាប់ជំនួបនៅរាត្រីនេះដែលអាចនិយាយបានថា អ៊ុយរុយហ្គាយកំពុងតែ មានប្រៀបជាងជប៉ុន។
នៅក្នុងប្រវត្តិព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបែលហ្សុិកបើទោះបីជាមិនដែលបានលើកពាននេះក៏ដោយ ក៏ប៉ុន្តែក្រុមនេះ មានប្រវត្តិល្អក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំ មួយនេះដោយតែងតែឡើងទៅវគ្គ៨ ឬវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រជាញឹកញាប់ ។
ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាជាអ្នកកក់កៅអីទៅកាន់ វគ្គ៨ក្រុមបន្តទៀត?
ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖
បែលហ្សុិក៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៣ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣០ និងធ្លាប់បានជាប់លេខ៤ ម្តង ក្នុងឆ្នាំ១៩៨៦។
៥ប្រកួតចុងក្រោយរបស់បែលហ្សុិកគឺឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិបែលហ្សុិកគឺឈ្នះប៉ាណាម៉ា ៣-០ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល ឈ្នះទុយណេសុី ៥-២ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល និងឈ្នះក្រុមខ្លាំងអង់គ្លេស ១-០ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល។
គ្រូបង្វឹក៖ លោក Roberto Martinez
អ្នកចាំទី៖ Koen Casteels (Wolfsburg), Thibaut Courtois (Chelsea), Simon Mignolet (Liverpool).
ខ្សែការពារ៖ Toby Alderweireld (Tottenham Hotspur), Dedryck Boyata (Celtic), Vincent Kompany (Manchester City), Thomas Meunier (Paris St-Germain), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham Hotspur)..
ខ្សែបម្រើ៖ Yannick Carrasco (Dalian Yifang), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Leander Dendoncker (Anderlecht), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Thorgan Hazard (Borussia Monchengladbach), Adnan Januzaj (Real Sociedad), Dries Mertens (Napoli), Youri Tielemans (Monaco), Axel Witsel (Tianjin Quanjian).
ខ្សែប្រយុទ្ធ៖ Mario Gomez (Stuttgart), Thomas Muller (Bayern Munich), Marco Reus (Borussia Dortmund), Timo Werner (RB Leipzig)។
ជប៉ុន៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន ៦ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៩៨ និងធ្លាប់ឡើងមកដល់វគ្គ ១៦ក្រុមចុងក្រោយ ២ដង គឺនៅក្នុងឆ្នាំ២០០២ និង២០១០។
៥ប្រកួតចុងក្រោយរបស់ជប៉ុនគឺឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិជប៉ុនគឺឈ្នះកូឡុំប៊ី ១-០ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល ស្មើជាមួយក្រុម សេណេហ្គាល់ ២-២ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល និងចាញ់ក្រុមប៉ូឡូញ ១-០ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល។
គ្រូបង្វឹក៖ លោក Akira Nishino
អ្នកចាំទី៖ Eiji Kawashima (Metz), Masaaki Higashiguchi (Gamba Osaka), Kosuke Nakamura (Kashiwa Reysol).
ខ្សែការពារ៖ Yuto Nagatomo (Galatasaray), Tomoaki Makino (Urawa Reds), Wataru Endo (Urawa Reds), Maya Yoshida (Southampton), Hiroki Sakai (Marseille), Gotoku Sakai (Hamburg), Gen Shoji (Kashima Antlers), Naomichi Ueda (Kashima Antlers).
ខ្សែបម្រើ៖ Makoto Hasebe (Eintracht Frankfurt), Keisuke Honda (Pachuca), Takashi Inui (Eibar), Shinji Kagawa (Dortmund), Hotaru Yamaguchi (Cerezo Osaka), Genki Haraguchi (Fortuna Dusseldorf), Takashi Usami (Fortuna Dusseldorf), Gaku Shibasaki (Getafe), Ryota Oshima (Kawasaki Frontale).
ខ្សែប្រយុទ្ធ៖ Shinji Okazaki (Leicester), Yuya Osako (Werder Bremen), Yoshinori Muto (Mainz)។
ប្រវត្តិជួបគ្នា៥ប្រកួតសម្រាប់គូនេះ
15/11/17Belgium 1 – 0 Japan
20/11/13Belgium 2 – 3 Japan
31/05/09Japan 4 – 0 Belgium
04/06/02Japan 2 – 2 Belgium
03/06/99Japan 0 – 0 Belgium
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: បែលហ្សុិកឈ្នះ ៣-១
ទស្សនៈPD: បែលហ្សុិកឈ្នះ ២-១
ទស្សនៈAsianB: បែលហ្សុិកអាចឈ្នះ ៕