ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានជួយកម្ពុជា រួមទាំងជំនួយហិរញ្ញប្បទាន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយកម្ពុជា ។

សម្តេចថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖

«ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)

ទីនេះពីមុនជាជាយក្រុងដែលគ្មានការអភិវឌ្ឍន៍អ្វីទេ មានតែមនុស្សធ្វើដំណើរដោយថ្មើរជើង ជិះកង់ និងមានឡានពីរបីធ្វើដំណើរឆ្លងកាត់។ ភាគច្រើនបងប្អូនប្រជាពលរដ្ឋបានស្គាល់ច្បាស់ថាទីនេះជាកន្លែងចាក់លេខរថយន្ត និងមានផ្សារលក់ដូរដែលមានដីហុយសំពោង ហៅថា “ផ្សារដីហុយ” ដែលធ្លាប់ជាផ្សាចោរ គឺក្រោយពីពួកគេលួចបានអ្វីហើយគឺយកមកលក់ដូរនៅទីនេះ។

ប៉ុន្តែនៅពេលនេះតំបន់ផ្សារដីហុយគឺជាដំបន់កំពុងរីកចម្រើនដែលមានស្ពានអាកាសថ្មីស្រឡាងមួយនេះត្រូវបានសាងសង់រួចស្រេចហើយ។ តំបន់ផ្សារដីហុយពេលនេះកំពុងអភិវឌ្ឍន៍ហើយពលរដ្ឋរស់កាន់តែសុខស្រួល និងមានជីវភាពរស់នៅកាន់តែធូរធារ។

អរគុណមិត្តចិនដែលមានសម្ព័ន្ឋភាព និងសហប្រតបតិ្តការល្អជាមួយកម្ពុជា និងបានចាត់ទុកកម្ពុជាជាមិត្តដែកថែប និងជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់របស់មិត្តចិន តាំងពីជំនាន់សម្តេចតារហូតមកដល់សព្វថ្ងៃ។

ខ្ញុំសូមអរគុណសារជាថ្មីដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានជួយកម្ពុជារួមទាំងជំនួយហិរញ្ញប្បទានដែលបានយកមកកសាងស្ពានអាកាសមិត្តភាពកម្ពុជាសែនសុខផ្សារដីហុយថ្ងៃនេះ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាស្ពានថ្នល់ និងសូមបើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា»៕


ចែករំលែក៖