ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ស្នើសុំឱ្យសមាជិក គណបក្សប្រជាជនកម្ពុជាម្នាក់ប្រែក្លាយ ទៅជា សន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត មិនត្រូវខកខានឱ្យសោះ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធាន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានស្នើរសុំឱ្យសមាជិក គណបក្សប្រជាជនកម្ពុជាម្នាក់ ប្រែក្លាយ ទៅជាសន្លឹកឆ្នោតមួយសន្លឹក មិនខកខានឱ្យសោះនៅពេលបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា២០១៨ខាងមុខនេះ ។

ការស្នើសូមរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងពិធីសំណេះ សំណាល ជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា ចូលថ្មីចំនួន២៦១១នាក់ នៅភោជនីយដ្ឋាពិភពថ្មី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សមាជិកថ្មីមកពីអតីតសមាជិក មកពីគណបក្សសង្គ្រោះជាតិ ចំនួន៥១នាក់ បានចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាក្នុងចំណោម សមា ជិកថ្មីចំនួន២៦១១នាក់ នៅខណ្ឌ ដូនពេញ ។ លោកបានបន្តថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការដឹនាំប្រទេស ប្រកបដោយការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ។ គណបក្សបានកសាងស្នាដៃធំៗ ជាច្រើនជូនជាតិមាតុភូមិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ។ លោកឃួង ស្រេង បញ្ជាក់ទៀតថា ៖កម្ពុជាទទួល បានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន មានសន្តិភាព និងបានបង្កើតនូវសមិទ្ធផលជាច្រើនទៀត ។ ទាំងនេះសមិទ្ធផលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេច ជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍន៍ ដែលយើងត្រូវការពារវីរជននេះ ដើម្បីបន្តការដឹកនាំប្រទេស ឲ្យមានការរីកចំរើនបន្តទៀត ។ លោកបន្តថា៖ សម្តេចតេជោ បានចុះជួបកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស តាមរាជធានីខេត្ត និងបានដោះស្រាយពីកង្វល់ របស់កម្មករ កម្មការិនី ។ យើងជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៩ខែ កក្កដា ឲ្យបានគ្រប់ៗគ្នា ។

សមិទ្ធផលកើតចេញពីរាជរដ្ឋាភិបាល និងការចូលរួមពីសមាជិកគណបក្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ។ ជាមួយគ្នានោះដែរលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការកណ្តាល គណបក្សរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជា ពលរដ្ឋ ត្រៀមឯកសារដូចជាអត្តសញ្ញាណប័ណ្ណ បណ្ណ័ព័ត៌មាន ការិយាល័យបោះឆ្នោត ទៅបោះឆ្នោត គាំទ្រគណបក្ស ប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស មានការអភិវឌ្ឍន៍កាន់ទេរីកចម្រើន និងប្រែក្លាយ សមាជិកគណប ក្សប្រជាជនកម្ពុជាម្នាក់ សន្លឹកឆ្នោត១សន្លឹក ។

លោក ហែម អាន ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ មានប្រសាសន៍ឲ្យដឹងថា ខណ្ឌដូនពេញមាន១១ សង្កាត់ និងមានសាខាបក្ស១៥ សមាជិកបក្សថ្មី មានចំនួន២៦១១នាក់ យុវជន៩២៧នាក់ ។ បានធ្វើសៀវភៅគ្រួសារបក្សជាង៧០០០គ្រួសារ ស្មើ ៦៩,៣៥% ។ សកម្មជនសង្កេត ៣០០០នាក់ ស្មើ១៨មណ្ឌលស្មើ១៥០ការិយាល័យ ផ្តល់ប័ណ្ណព័ត៌មានបោះឆ្នោត ដល់ប្រជាជន ដែលនឹងបញ្ចប់ ការចែកបណ្ណព័ត៌មានបោះឆ្នោត នៅថ្ងៃទី៥ ខែកក្កដា និងបានត្រៀម ហែរគណបក្សពេលយុទ្ធនាការ ឃោសនាចំនួន៤លើក ២១ថ្ងៃ ពីថ្ងៃទី៧-២៧ ខែកក្កដា ឆ្នាំ២០១៨៕ សំរិត


ចែករំលែក៖