ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah បានសម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំបន្ថែមទៀតដើម្បីលេងឲ្យក្រុមហង្សក្រហម Liverpoolរហូតដល់ឆ្នាំ២០២៣។
កីឡាករវ័យ២៦ឆ្នាំនេះបានផ្លាស់ពីក្រុមRomaមកកាន់ក្រុមLiverpoolដោយតម្លៃខ្លួន៣៤លានផោន កាលពីរដូវកាលមុន។ Mohamed Salah បានបញ្ចេញថ្មីជើងយ៉ាងល្អ ស៊ុតបាល់បាន៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៥២ប្រកួតនៅក្នុងមួយរដូវកាល។ ក្នុងកិច្ចសន្យាចាស់ Mohamed Salah ទទួលបានថ្លៃឈ្នួល១០ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយបន្ទាប់ពីចុះកិច្ចសន្យាថ្មី Mohamed Salah នឹងក្លាយទៅជាកីឡាករថ្លៃជាងគេ បង្អស់នៅក្នុងក្រុមហង្សក្រហម។
លោកJurgen Kloppអ្នកចាត់ការទូរទៅក្លិប Liverpool បាននិយាយថាការចុះកុងត្រា ថ្មីរបស់Mohamed Salah បានបង្ហាញពីទំនុកចិត្តរបស់ Salahមកលើក្លិបដែលកំពុងតែបន្តលើ ផ្លូវទៅរកជោគជ័យ។
គួរបញ្ជាក់ថា Salah បានឈ្នះពានស្បែកជើងមាសដែលរកគ្រាប់បាល់បានច្រើនជាង គេបង្អស់នៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរដូវកាលចាស់ ៕ ដេវីត