ព័ត៌មានទាន់ហេតុការណ៍៖

ពាណិជ្ជកម្មកាន់តែតានតឹង លោកត្រាំ និយាយថាអឺរ៉ុប «ក៏អាក្រក់ដូចចិនដែរ»

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ជាថ្មី ម្តងទៀត បានរិះគន់អឺរ៉ុប ដោយប្រើប្រាស់ ពាក្យសម្តីធ្ងន់ៗ ទៅលើសហភាពអឺរ៉ុប ក្នុងពេលដែលមានភាពតានតឹង ក្នុងវិស័យពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។

នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញ ព័ត៌មាន Fox News ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាក់ថា« សហ គមន៍អឺរ៉ុប អាចនឹងអាក្រក់ដូចជាចិន» ការ និយាយបែបនេះ របស់លោកត្រាំក្នុងពេល ដែលអឺរ៉ុប និង អាមេរិក កំពុងប្រឈមមុខក្នុងវិស័យពាណិជ្ជកម្ម ។ចំណែកអាមេ រិកនិងចិន ក៏កំពុងប្រឈមនឹងវិបត្តិជាទ្រង់ទ្រាយធំ ក្នុងវិស័យពាណិជ្ជកម្មផងដែរ។

សង្គ្រាមពាណិជ្ជកម្ម អាចនឹងកើតឡើង នៅលើពិភពលោក ក្រោយពេលដែល អាមេរិកសម្រេចដំឡើងពន្ធនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម១០ ភាគរយ ។ នៅថ្ងៃទី៣០ខែមិថុនា អាមេរិក ក៏បានសម្រេច ឈប់លើកលែង ពន្ធដល់ប្រទេសជាមិត្ត ក្នុងនោះ មាន កាណាដា មិុចស៊ីកូ អឺរ៉ុប ជាដើម។

អឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពដំឡើងពន្ធរបស់អាមេរិក ដោយប្រកាសវាយបកវិញទៅលើផលិតផលនាំចូលពីអាមេរិកដូចគ្នា ក្នុងនោះមាន ស្រា Whiskey ជាដើម។

ចំណែកចិនវិញ ក្រោយពេលអាមេរិក សម្រេចដំឡើងពន្ធ ទីក្រុងប៉កាំងក៏បាន អំពាវនាវដល់ ទីក្រុងវ៉ាស៊ីនតោនបញ្ចៀស ការអនុវត្តពាណិជ្ជកម្ម ដែលមានគោលដៅ គិតតែប្រយោជន៍ខ្លួនឯង។ សមាគម ក្រុម ហ៊ុនផលិតដែកចិន បានចាត់ទុកការដំឡើងពន្ធរបស់អាមេរិកគឺជារឿងល្ងង់ខ្លៅ។

កាលពីខែឧសភា អាមេរិក បាន សម្រេចដំឡើងពន្ធ នាំចូលពីប្រទេសចិន ដែលមានតម្លៃ ៥០ពាន់លានដុល្លារ ។ ចិនក៏បានប្រកាសដំឡើងពន្ធតបវិញទៅលើ ផលិតផលអាមេរិក ផងដែរ។ សកម្មភាព របស់លោកត្រាំ កំពុងតែបង្កផលលំបាកឲ្យខ្លួនឯងផ្ទាល់ ពេលសម្ពន្ធមិត្តសំខាន់ ងាកទៅរកសុីជាមួយប្រទេសតំបន់អាស៊ីក្នុងនោះមានចិនជាដើម។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិកនៅ ក្រៅប្រទេស ក៏បង្ហាញក្តីបារម្ភ ខ្លាច ទទួល រងការ ចាត់វិធានការ តបតនឹង គោល នយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ ចិន ។ មេដឹកនាំប្រទេសជាច្រើន បានលើកឡើង ថា បើមិនអាចនាំផលិតផលទៅអាមេរិក គឺអាចនាំទៅប្រទេសផ្សេង វិញ ដែលមាន ទំនាក់ទំនងសេដ្ឋកិច្ចល្អ។

ចំពោះចិន រយៈពេលកន្លងមក បាន ខិតខំពង្រីកទំនាក់ទំនងការបរទេស និង សេដ្ឋកិច្ច ជាមួយប្រទេសជាច្រើន ទាំង តំបន់អាមេរិកឡាទីននិងអឺរ៉ុប ។ដូច្នេះ ហើយ បានជាចិន «ស៊ីសងភ្លាម» ជាមួយអាមេរិកនៅក្នុងវិស័យពាណិជ្ជកម្ម ដោយ មិនញញើត ខ្លាចក្រែងនោះឡើយ ។

កន្លងមកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅចំពោះមុខ អគ្គ នាយកក្រុមហ៊ុនអន្តរជាតិធំៗ ជាច្រើន នៅឯទីក្រុងប៉េកាំង ដោយបានក្រើនរំលឹក អំពីផលអាក្រក់ នៃទ្រឹស្តីសេដ្ឋកិច្ច បែប អាត្មានិយម បិទទ្វារជិត ការពារប្រយោជន៍ តែម្នាក់ឯង។ សម្តីរបស់លោក ប្រធានា ធិបតីចិននេះ បើទោះបីជាមិនបានបញ្ចេញ ឈ្មោះឲ្យចំ ក៏អ្នកស្តាប់អាចកាត់យល់បាន ថាលោកស៊ី ជីនពីង ចង់សំដៅទៅលើ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ខណៈដែលអាមេរិកនិងចិន កំពុងតែ ប្រឈមមុខដាក់គ្នា ក្នុងវិស័យដោះដូរ ពាណិជ្ជកម្ម។

ថ្វីបើសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០១៧ មានលំនឹងល្អ តែយើងគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារ ក្នុងអំឡុង ពេលនេះ ទ្រឹស្តីគំនិតសេដ្ឋកិច្ចបិទទ្វារ បែបអាត្មានិយម របស់អ្នកដឹកនាំមួយចំនួន អាចនឹងមកបង្កការលំបាកដល់សេដ្ឋកិច្ច ពិភពលោក។ នេះគឺជាប្រសាសន៍របស់ លោក ស៊ី ជីនពីង ថ្លែងក្នុងពិធីជួបជុំជា មួយអគ្គនាយក និងតំណាងក្រុមហ៊ុនអន្តរ ជាតិធំៗ។ បើផ្អែកតាមរូបភាពផ្សាយដោយបណ្តាញព័ត៌មានចិន ក្នុងចំណោមតំណាងក្រុមហ៊ុនធំៗដែលចូលរួម មានដូចជាអគ្គនាយកក្រុមហ៊ុនរ៉ែដ៏ធំ ឈ្មោះ BHP Billiton តំណាងក្រុមហ៊ុនផលិតរថយន្តអាល្លឺ ម៉ង់ Volkswagen និងតំណាងសជីវកម្មអង់ គ្លេស Swire ជាដើម។

លោក ស៊ី ជីនពីង បានលើកឡើងថា សន្តិភាព ព្រមទាំងការរីកចម្រើនសេដ្ឋកិច្ចនៃពិភពលោកយើង កំពុងប្រឈមមុខ នឹងឧបសគ្គ គួរឲ្យព្រួយបារម្ភ។ ឧបសគ្គ ទាំងនោះ គឺជាគំនិតយល់ឃើញបែបអាត្មា និយម គំនិតចាស់គំរឹល ដូចក្នុងសម័យ សង្រ្គាមត្រជាក់។ វាជាការយល់ច្រឡំធំ ណាស់ ដែលគិតថា ឲ្យតែអ្នកដែលនាំ ចូលច្រើន ហើយនាំចេញតិច គឺជាអ្នក ខាតបង់។

លោក ប្រធានាធិបតីចិនបន្តថា មាន ថ្នាក់ដឹកនាំប្រទេសខ្លះ ត្អូញត្អែរ ថាខ្លួន បានចំណែកតិច អំពីការបែងចែកភោគ ផល នៃការដោះដូរពាណិជ្ជកម្មសេរី។ វា មិនខុសអ្វីពីការពុះច្រៀកនំចែកគ្នាទេ។ បើម្នាក់ៗ ចង់បានចំណែកខ្លួនឲ្យកាន់តែធំ គឺត្រូវតែរួមគ្នាធ្វើនំឲ្យកាន់តែធំដែរ មិនត្រូវមកទាមទារពុះច្រៀកលើចំណែកដែល មានស្រាប់នោះទេ។ បើដណ្តើមគ្នារបៀប នេះ កុំថាឡើយចំណែកតូច គឺនំទាំងមូល នឹងបាត់រូបរាងតែម្តង។

ជាការពិត ទោះបីលោក ស៊ី ជីនពីង មិនបញ្ចេញឈ្មោះឲ្យចំ ក៏គេអាចស្មាន ដឹងបាន ថាលោកសំដៅ ទៅដល់គោលនយោបាយសេដ្ឋកិច្ចបែបបិទទ្វារ របស់ លោកដូណាល់ ត្រាំ។ ប៉ុន្មានសប្តាហ៍ចុង ក្រោយនេះ លោកដូណាល់ ត្រាំ បានបញ្ឆេះភ្លើងសង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេស ធំៗនានា ដោយបានដំឡើងពន្ធនាំចូល ខ្ពស់កប់ពពក។ ការសម្រេចរបស់រដ្ឋាភិ បាលអាមេរិក ត្រូវបានប្រទេសផ្សេងៗ ចាត់ទុកថា ជាការបំពាន លើច្បាប់ដោះដូរ ពាណិជ្ជកម្មសេរី។

យ៉ាងណាក៏ដោយ ការក្រើនរំលឹករបស់លោកប្រធានាធិបតីចិន អំពីគំនិតអាត្មា និយមរបស់លោកដូណាល់ ត្រាំនេះ ត្រូវ បានតំណាងក្រុមហ៊ុនអន្តរជាតិខ្លះលួច​ញញឹមហួសចិត្ត ព្រោះធាតុពិត គឺរដ្ឋាភិបាល ចិនខ្លួនឯងនេះហើយ ក៏អនុវត្តយន្តការ ការពារតែក្រុមហ៊ុនចិនដែរ។ សភាពាណិជ្ជ កម្មអឺរ៉ុប ប្រចាំទីក្រុងប៉េកាំង បានលើក ឡើងថា ពាក់កណ្តាលនៃក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីនៅចិន នៅតែមានការលំបាក មិនអាចជ្រៀតចូលទីផ្សារចិនបានទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រមាណ១១% ត្រូវបង្ខំចិត្តបិទទ្វារថែមទៀតផង។ ក្រៅ ពីបទដ្ឋានច្បាប់តឹងតែង ដាក់សម្ពាធលើ ក្រុមហ៊ុនបរទេស បរិយាកាសទីផ្សារសេដ្ឋកិច្ចចិននៅតែតូចចង្អៀត សម្រាប់ក្រុម ហ៊ុនបរទេស បង្កឡើងដោយការត្រួត ពិនិត្យ ដាក់រនាំងលើបណ្តាញអុីនធើណេត ជាដើម៕ ម៉ែវ សាធី


ចែករំលែក៖