ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនជាង១០គីឡូក្រាមនៅចំណុចដងផ្លូវក្បែរស្ថានទូតចិន

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ​បានបង្ក្រាបគ្រឿងញៀនយ៉ាងតិច១០គីឡូក្រាម ស្ថិតនៅចំណុចដងផ្លូវក្បែរស្ថានទូតចិន ។

ការចុះបង្ក្រាបនេះធ្វើឡើងដោយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

កិច្ចប្រតិបត្តិការនេះនៅចំណុចដងផ្លូវក្បែរស្ថានទូតចិន សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុប 16kg 514.43g ក្នុងនោះ ៖ – ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ 15kg 812.69g – ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន(Heroine) 701.74g ៕

 

 


ចែករំលែក៖