ភ្នំពេញ: បន្ទាប់ពីចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបព្ជាាការស្តីទី និងជាមេបព្ជាាការ កងរាជអាវុធហត្តលេីផ្ទៃប្រទេស នៅអគ្គបព្ជាាការ កងយោ ធពលខេមរភូមិន្ទ (ខ.ភ.ម) រួចមកនារសៀលថ្ងៃដដែលថ្ងៃទីថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះនៅ”វិមានមិត្តភាព”ទីស្តីការគណៈរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋ លេខាធិ ការ ក្រសួងការពារជាតិ អនុញ្ញាតិឱយ នាយឧត្តមសេនីយ៍ TA NSRI AHMAD KAM A RULZA MAN មេបញ្ជាការកង ទ័ពជើងទឹក ម៉ាឡេស៊ី ក៏បានចូលជួបសម្តែងការគួរសមបន្ត ក្នុងឱកាសដែលលោក ដឹកនាំគណៈ ប្រតិភូមកសំដែងការគួរ ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីពង្រឹងពង្រីក ទំនា ក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពយើ ងទាំងពីរ ពិសេ សកងទ័ពជើងទឹកកម្ពុជា+ម៉ាឡេស៊ី ឱយកាន់ តែប្រសើរទ្វេឡេីងថែមទៀត។
នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ ពារជាតិ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ TANSRI AHMAD KAMA RULZAMAN និងសហការី ដែលបានអព្ជេីាញ មកបំពេញទស្សន:កិច្ចជាផ្លូវ ការ នាឱកាសនេះពិតជាមានសារះសំខាន់ សម្រាប់កងទ័ពជេីងទឹកប្រទេសទាំងពីរ ។
នាយឧត្តមសេនីយ៍ TANSRI AHMAD KAMA RULZA MAN ថ្លែងអំណរគុណ ចំពោះ(ខ.ភ.ម )និងថ្នាក់ដឹកនាំក្រ សួងការពារជាតិ ទោះស្ថិតក្នុងស្ថានភាពមមាញឹកយ៉ាងណា ក៏ឆ្លៀតឱកាសឱយប្រតិភូយេីងខ្ញំុចូលជួបសម្តែងការគួរសមនាឱកាសនេះផងដែរ ៕ សុខដុម