ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេឆេះបង្គោលភ្លើងផ្អើលទាំងព្រឹកនៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ: ក្រុមហ៊ុនខ្សែកាបអ៊ុបតិចសហការជាមួយនឹងអគ្គិសនីកម្ពុជា កំពុងតែកាត់ខ្សែ ស្រាប់តែ ទុស្សេឆេះបង្គោលភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៩និ​ង​៣​០​​​នាទីព្រឹក ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៦៣ ក្នុង​សង្កា​ត់ទួលទំពួង២ ​ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ​ ​

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមហ៊ុនខ្សែកាបអ៊ុបតិចសហការជាមួយ និងអគ្គិសនីកម្ពុជាបានចុះមកកាត់ខ្សែភ្លើងដែរធ្លាក់ និងរញេរញ៉ៃ ផងដែរខណៈកំពុងតែកាត់ខ្សែភ្លើង ស្រាប់ដើមឈើមួយដើមក៏បានដួលហើយបណ្ដោយឲ្យ​ ឆ្លងទុស្សេបង្គោលខ្សែភ្លើងបណ្ដោយឲ្យ ឆាបឆេះផ្អើលទាំងព្រឹក​ ត្រូវ​អណ្តាតភ្លើងឆាប​ឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅចេញពី​ផ្នែ​ក​​ខាង​លើ​មុន ទើបឆ្លងរាលដាល​ ធ្វើឲ្យប្រជាពលរដ្ឋ​នាំគ្នាយក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​​ និងរថយន្តពន្លត់​អគ្គិភ័យមកបាញ់អស់មួយគ្រឿង ទើបរលត់ ផងដែរ ។

ក្រោយកើតហេតុក្រុមហ៊ុនខ្សែកាបអ៊ុបតិចសហការជាមួយនឹងអគ្គិសនីកម្ពុជា បានហៅរថយន្តមកកាត់ដើមឈើដែរដួលនោះយកចេញផងដែរដើម្បីកុំឲ្យស្ទះចរារចណ៍៕ ស រស្មី


ចែករំលែក៖