ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពឆបោកយកម៉ូតូមួយគ្រឿង និងទូស័ព្ទពីអ្នកស្នាក់នៅបន្ទប់ក្បែរគ្នាហើយយកទៅលក់គេចខ្លួនបាត់រយះពេល២៧ថ្ងៃស្រាប់តែម្ចាស់ប្រទះឃើញក៏នាំគ្នាទៅចាប់ប្រគល់ឲ្យ នគរបាល កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ លាប ឡាត់ ហៅយ៉ែម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបឹងអក្សរ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។ ជនរងគ្រោះ ឈ្មោះ បូ ប៊ុនឡេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ម៉ូតូដែលជនសង្ស័យឆបោកយកទៅម៉ាក ZOOMERX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FL-8446 ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ដែលជាថ្ងៃ សម្រាកពីការងារ នាំគ្នានៅបន្ទប់ជួល ហើយ ជនសង្ស័យ បានខ្ចីទូរស័ព្ទ ម៉ាកអាហ្វូន ៦ ឈ្មោះ គង់ មូល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងភ្លើង ត្រូវជាប្អូនប្រុសជីដូនមួយ របស់ជនរងគ្រោះដែលស្នាក់នៅជាមួយគ្នា២នាក់បងប្អូន និយាយ មិនទាន់ទាំងឲ្យវិញផង ជនសង្ស័យបន្តទៅខ្ចីម៉ូតូ របស់ជនរងគ្រោះ ទៀតដោយប្រាប់ថាជិះទៅយកលុយមួយភ្លែត ដោយយល់ និងទុកចិត្តអាងបន្ទប់ក្បែរខាងគ្នា ទើបអនុញាតិឲ្យខ្ចីជិះ ជនសង្ស័យបានទាំងម៉ូតូ ទាំងទូរស័ព្ទហើយ ជិះចេញទៅបាត់ មិនឃើញវិលវិញ ទ្រាំលែងបាន ជនរងគ្រោះរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយស្រាវជ្រាវ ។
ជនរងគ្រោះបន្តទៀតថា ក្រោយពីជនសង្ស័យឆបោកយកម៉ូតូ និងទូរស័ព្ទ ទៅបាត់ ប្តឹងប៉ូលិសក៏រួចហើយដែរ ស្រាប់តែ២៧ថ្ងៃក្រោយ ខណះជនរងគ្រោះ២នាក់បងប្អូនជិះម៉ូតូវិលត្រឡប់មកពីធ្វើការវិញ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើការងារ សំណង់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ រាយការណ៍ប្រាប់ប៉ូលិស ហើយចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ៣តែម្តង ។
ជនសង្ស័យក្រោយចាប់ខ្លួនបាន សារភាពដំបូងថាគេឆបោកយកទៅបាត់បន្ត ម្តងថាយកទៅបញ្ចាំបានលុយ៦០០ដុល្លារ ចុងក្រោយទើបសារភាពថា ខ្លួនយកទៅលក់បានលុយ៧០០ដុល្លារ នៅម្តុំអូរឫស្សី លក់ទាំងទូរស័ព្ទអាយហ្វូន៦ ទៀតផង ហើយគេចខ្លួន ឈប់ចូលបន្ទប់ជួល ទៅជួលកន្លែងផ្សេង រហូតដល់ថ្ងៃ ចាប់ខ្លួននេះតែម្តង ។
ជនសង្ស័យផ្អែកលើបណ្តឹងជនរងគ្រោះ តំកល់ទុកពីមុនមកស្រាប់ សមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕សុខាសែនជ័យ