នៅថ្ងៃទី២ ខែកក្កដា គេហទំព័រ Zaman Al Wals របស់ស៊ីរីបានផ្សាយថា តាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស ស៊ីរីបានប្រកាសឲ្យដឹងថា មានពលរដ្ឋស្លូតត្រង់៤.៧៥៩នាក់ស្លាប់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ នៅក្នុងសង្គ្រាមវាយប្រហារ នៅលើទឹកដីស៊ីរី។
របាយការណ៍ដដែលបានបញ្ជាក់ទៀត ថា ក្នុងចំណោមអ្នកស្លាប់មានស្ត្រី និង កុមារជាច្រើននាក់។ ក្រុមភេរវកម្ម IS បានសម្លាប់ពលរដ្ឋស្លូតត្រង់ ១៨២នាក់ ក្នុងនោះ មានកុមារ៤៣នាក់ ស្ត្រី១៥នាក់។ ក្រៅពីនេះ ក្រុម Hay’at Tahrir al Sham បានសម្លាប់មនុស្ស២៣នាក់ផងដែរ។
ទន្ទឹមនឹងនោះ ការវាយប្រហារតាម ដែនអាកាសរបស់កម្លាំងអន្តរជាតិបាន សម្លាប់ពលរដ្ឋ៦១នាក់ ក្នុងនោះមានកុមារ ២៩នាក់ ស្ត្រី១១នាក់។ របាយការណ៍បានបង្ហាញពីអ្នកស្លាប់ដោយសារតែ សង្គ្រាម វាយប្រហារគ្នា ពាក់ព័ន្ធនឹងក្រុម៧ផ្សេងគ្នាចូលរួមនៅក្នុងសង្គ្រាមស៊ីរី។
តួលេខខាងលើបានប្រមូលផ្តុំពីឯក សារ និងប្រភពជាច្រើន ដើម្បីធ្វើឲ្យតួលេខលេខកាន់តែច្បាស់។ នៅពេលនេះ មន្ត្រីស៊ីរីមិនទាន់វិភាគអ្វីជុំវិញរបាយការណ៍ខាងលើនៅឡើយទេ៕ ម៉ែវ សាធី