ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុក-ក្រុងហ្វុីលីពីនពីររូបរងការបាញ់សម្លាប់ក្នុងរយៈពេល៤៨ម៉ោង

ចែករំលែក៖

ក្នុងរយៈពេល២ថ្ងៃកន្លងមក ខ្មាន់កាំ ភ្លើងបានបាញ់សម្លាប់អភិបាលក្រុង-ស្រុក២រូបនៅហ្វុីលីពីនក្នុងទីសាធារណៈ។ បណ្តាញព័ត៌មាន CNN អាមេរិក បាន ផ្សាយថា នៅរសៀលថ្ងៃទី៣ ខែកក្កដា ជនដៃដល់បានបើកម៉ូតូបាញ់ប្រហារទៅលើ អភិបាលស្រុក General TInio ស្ថិតនៅក្នុង ខេត្ត Nueva Ecija គឺលោក Ferdinad Bote។

នៅពេលមានការធ្វើឃាត លោក Bote ដែលកំពុងតែធ្វើដំណើរតាមរថយន្ត Toyota Fortuner តាមដងផ្លូវ រូបលោកត្រូវបានឃាតកបាញ់ប្រហារជាច្រើនគ្រាប់។ នៅ តាមផ្លូវទៅកាន់មន្ទីរពេទ្យ MV Gallego លោក Bote ក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ពេលនេះមន្ត្រីសន្តិសុខកំពុងតែបើកការសើុបអង្កេតករណីបាញ់ប្រហារខាងលើនេះ។

អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនលោក Harry Roque បានប្រកាសឲ្យដឹងថា «យើងកំពុងតែខិតខំដើម្បីបញ្ជាក់ឲ្យបាន ច្បាស់ពីករណីបាញ់ប្រហារខាងលើ»។ ការធ្វើឃាតលោក Bote កើតឡើងក្នុង រយៈពេល២៤ម៉ោង ក្រោយអភិបាលក្រុង Tanauan លោក Antonio Halili រងការ បាញ់ប្រហារ ចំដើមទ្រូងនៅក្នុងពិធីគោរពទង់ជាតិ។

អភិបាលក្រុង Antonio Halili ក្រោយមកក៏បានស្លាប់ដោយគ្រូពេទ្យមិនអាច សង្គ្រោះបាន។ លោក Antonio Halili ជាអ្នកគាំទ្រដល់គោលនយោបាយប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរតេ។

នៅពេលនេះគេមិនទាន់ដឹងថា ការ បាញ់សម្លាប់ទាំង២ករណីខាងលើ ជាប់ ពាក់ព័ន្ធគ្នាដែរឬយ៉ាងណានោះទេ? ក្រុមជួញដូរគ្រឿងញៀននៅហ្វុីលីពីនប្រឈមនឹងការវាយប្រហារកម្ចាត់ពីកម្លាំងទាហានរដ្ឋាភិបាល ចាប់តាំងពីលោក ឌុយទែរតេ ឡើងកាន់តំណែងជាប្រធានាធិបតីមក ម៉្លេះ។

ការស្លាប់របស់អភិបាលក្រុង និងស្រុកនាពេលនេះបានបង្ហាញយ៉ាងច្បាស់ថា ជាការសងសឹកទៅលើរដ្ឋាភិបាល ក៏ដូចជា ព្រមានដល់អភិបាលខេត្ត-ក្រុងនានា ផ្អាកការគាំទ្រដល់សកម្មភាពកម្ចាត់គ្រឿងញៀន៕ ម៉ែវ សាធី

មេដឹកនាំរបស់ហ្វីលីពីន និងកម្លាំងយោធា


ចែករំលែក៖