ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាចជាប់ពន្ធនាគារ២០ឆ្នាំពីបទពុករលួយ

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak អាចប្រឈមនឹងការដាក់ ទោសជាប់ពន្ធនាគារ២០ឆ្នាំ ពាក់ព័ន្ធនឹង អំពើពុករលួយ នៅក្នុងមូលនិធិរដ្ឋ 1MDB ដែលលោកបានបង្កើតឡើង។

អតីតនាយករដ្ឋមន្ត្រី រ៉ាហ្សាក់ នៅ រសៀលថ្ងៃទី៣ ខែកក្កដា ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះរបស់លោក ស្ថិតនៅជាយក្រុង គូឡាឡំពួរ ក្រោយមកក៏បានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅទីតាំងគណៈ កម្មការប្រឆាំងអំពើពុករលួយ MACC ស្ថិតនៅតំបន់ Putrajaya រង់ចាំតុលាការ កាត់ទោស។

ក្រុមអ្នកស្រាវជ្រាវប្រឆាំងអំពើពុក រលួយបានបញ្ជាក់ថា ការចាប់ខ្លួនលោក Najib Razak គឺជាសកម្មភាពថ្មីមួយ នៅ ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងមូលនិធិអភិ វឌ្ឍន៍សេដ្ឋកិច្ចជាតិ 1MDB ។ អតីតនាយក រដ្ឋមន្ត្រីរូបនេះ ជាគោលដៅនៃការស្រាវ ជ្រាវ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយនៅក្នុងមូលនិធិខាងលើ មានតម្លៃរហូតដល់ ៤,៥ពាន់លានដុល្លារអាមេរិក។ ក្រុមអ្នក ស្រាវជ្រាវបានជឿជាក់ថា មានទឹកប្រាក់ ជាង ៧០០លានដុល្លារបានបញ្ជូនចូលទៅកាន់គណនីធនាគាររបស់លោក Najib។

សារព័ត៌មាន ម៉ាឡេស៊ី Bernama បាន ផ្សាយថា អតីតនាយករដ្ឋមន្ត្រីអាចនឹងត្រូវប្រឈមនឹងការចោទប្រកាន់១០ករណី ផ្សេងគ្នា ក្នុងនោះមានការកេងប្រវ័ញ្ច អំណាច អំពើពុករលួយ បើត្រូវបានកាត់ទោសលោកអាចនឹងជាប់ពន្ធនាគារយ៉ាងតិច២០ឆ្នាំ។

មុនពេលចាប់ខ្លួនលោក Najib ប៉ូលិសបានបើកការឆែកឆេរនៅក្នុងផ្ទះរបស់ លោក៦កន្លែងផ្សេងគ្នា និងបានដកហូតទ្រព្យសម្បត្តិមានតម្លៃជាង ២៧០លាន ដុល្លារអាមេរិក។

មកទល់ពេលនេះ លោក Najib នៅ តែច្រានចោល ការចោទប្រកាន់របស់ គណៈកម្មការប្រឆាំងអំពើពុករលួយ ដោយលោកបញ្ជាក់ថា គ្មានសកម្មភាពណាមួយជាប់ពាក់ព័ន្ធមូលនិធិ 1MDB នោះឡើយ។

កាលពីយប់ថ្ងៃទី៣ ខែកក្កដា ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Najib បានធ្វើ ពិធីបួងសួងនៅមុខទីស្នាក់ការប្រឆាំងអំពើពុករលួយ ជាការបង្ហាញការគាំទ្រដល់ លោក Najib។ ក្នុងពេលជាមួយគ្នានេះ កូនស្រីលោក Najib ក៏បានអំពាវនាវដល់សាធារណជនបង្ហាញការគាំទ្រដល់ឪពុក របស់នាងនាពេលនេះគឺជាការចាំបាច់ បំផុត។

កន្លងមកថ្មីៗ ក្រុមប្រឆាំងអំពើពុក រលួយ ក៏បានបង្កកគណនីធនាគារជាង ៤០០ ដែលជាប់ពាក់ព័ន្ធនឹងមូលនិធិ 1MDB របស់លោក Najib ដើម្បីបំពេញ ការស្រាវជ្រាវ។ រឿងអាស្រូវពាក់ព័ន្ធនឹង អំពើពុករលួយខាងលើជាដើមហេតុធ្វើ ឲ្យលោកចាញ់ឆ្នោតនាពេលកន្លងមក៕ ម៉ែវ សាធី


ចែករំលែក៖