ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និង២នាក់រងរបូសធ្ងន់ដោយសារថយន្តធុនធំក្រឡាប់លើ

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀយរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ១៥នាទីព្រឹក ស្ថិតនៅលើផ្លូវ ជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកភូមិទួលពង្រប្រហែល២០០០ ឋិតក្នុង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានអ្នកបើកបរម៉ូតូឈ្មោះ ម៉ោញ ណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិប្រីយ៍ ឃុំទ្រាល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ), អ្នករួមដំណើរលើម៉ូតូ មានមនុស្សស្រីចំណាស់ម្នាក់ និងក្មេងប្រុសម្នាក់ រងរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះ។

ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតុហេតុ ។

សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងប្រាប់ថា មុនកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា ទ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-2505 បើកបរពីលិចទៅកើត លុះបើកបរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញធុនធំ១គ្រឿងហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8358 ក្នុងទិសដៅស្របទិសពីជើងទៅត្បូង លុះបើកបរដល់ចំណុចកើតហេតុ បានជែងម៉ូតូ ខាងលើ ពេលមេឃកំពុងភ្លៀងជែងបានបន្តិច ស្រាប់តែរថយន្តរអិលទៅឆ្វេង ពេលនោះតៃកុងរថយន្តបានបួងចង្កូតមកស្តាំវិញ បណ្តាលឲ្យរថយន្តក្រឡាប់សង្កត់លើម៉ូតូគ្រោះថ្នាក់តែម្តង ។

ចំពោះរថយន្ត និងម៉ូតូខូចខាតដំណំ ហើយនៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចវាស់វែង និងស្ទូចរថយន្តបង្ក និងម៉ូតយកទៅរក្សារទុកនៅអធិការដ្ឋានក្រុងដើម្បីដោះស្រាយតាមផ្លូវច្បាប់ រីឯសាកសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖