កេបុិច៖ កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៨ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយសមាគមអគ្គលេខាធិការសភាប្រើប្រាស់ភាសាបារាំងក្រោមអធិបតីភាព លោកJacques Chagnon ប្រធានរដ្ឋសភាកេប៊ិច នៅរដ្ឋសភាកេប៊ិច ។ បន្ទាប់មកនាពេលរសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៨ដដែល លោក បានអញ្ជើញចូលរួមសិក្ខាសាលារួមគ្នាមួយ រវាងប្រធានសភា និងសមាគមអគ្គលេខាធិការនៃសភាប្រើប្រាស់ភាសាបារាំង លើប្រធានបទស្តីពី តើគួរធ្វើយ៉ាងណាដើម្បីឲ្យបង្ខិតជិតគ្នារវាងសមាជិកសភា និងប្រជាពលរដ្ឋនៅសាលក្រុមប្រឹក្សានីតិបញ្ញត្តិ នែរដ្ឋសភាកេប៊ិចផងដែរ៕ ស រស្មី