ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី​៩​ កក្កដា ស្អែកនេះ ព្រះមហាក្សត្រ ស្តេចយាង​ជា​ព្រះរាជាធិបតីក្នុង​ព្រះរាជ​ពិធី «​រុក្ខ​ទិវា​» នៅ​ខេត្ត​កំពត​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១២​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​ស្តេចយាង​ជា​ព្រះរាជាធិបតី​ក្នុង​ព្រះរាជ​ពិធី ​រុក្ខ​ទិវា​ ដែល​នឹង​ប្រារព្ធ ឡើងនៅ​ស្ថានីយ​ដាំ​ឈើ​ថ្ម​រូង លើ​ផ្ទៃ​ដៃ​៥០​ហិកតា​ ស្ថិតនៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត​ ​។

​​លោក​វេង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​អំពាវនាវ ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ចូលរួម​ជួយ​ដាំ​ឈើ ថែរក្សា​ការពារ​ព្រៃឈើ ព្រៃ​លិច​ទឹក ជីវៈចម្រុះ​គ្រប់​ប្រភេទ​។ ដែល​ការចូលរួម​បែបនេះ បាន​បង្ហាញ​នូវ​ស្មារតី​ស្រឡាញ់​ព្រៃឈើ និង​ធនធានធម្មជាតិ ដែល​ជា​មរតក​ដ៏​មានតម្លៃ ជាពិសេស​សម្រាប់​ទ្រទ្រង់​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប និង​អនាគត​នៃ​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​ ៕


ចែករំលែក៖