ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង (ASGPF)

ចែករំលែក៖

ប្រទេសកាណាដា៖ កាលពីថ្ងៃ៧ ខែកក្កដា ឆ្នាំ២០១៨ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា បានចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង (ASGPF) នៅបន្ទប់នាយករដ្ឋមន្ត្រី នៃរដ្ឋសភាកេបិច ប្រទេសកាណាដា កិច្ចប្រជុំបានធ្វើឡើងពីម៉ោង៩:០០នាទី ដល់ ១៦និង០០នាទី ដោយអង្គប្រជុំស្តាប់ប្រធានរាយការណ៍អំពីសកម្មភាពឆ្នាំ២០១៧-២០១៨ និងស្ថានភាពហិរញ្ញវត្ថុរបស់សមាគមនិងទិសដៅការងារខាងមុខ។

ក្នុងនោះការចាំបាច់បោះឆ្នោតជ្រើសរើសសមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍ មួយរូបទៀតមកពីខាងទ្វីបអាហ្វ្រិក ។

លោក អគ្គលេខាធិការសភាកេបិច បានឧទ្ទេសនាមអំពីការងារសំខាន់ៗរបស់សភាខ្លួនជូនអង្គប្រជុំ ។

ក្រៅពីនោះ អង្គប្រជុំបានពិភាក្សាលើប្រធានបទចំនួន២ ជាបទពិសោធន៍រួម :

១-ការពឹងពាក់លើសេវាពីប្រភពខាងក្រៅសភា

២-ការវាយតម្លៃលើគោលនយោបាយសាធារណ: របស់សភា៕ ស រស្មី


ចែករំលែក៖