ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធមួយគូ លែងគ្នាដោយសារតែ រ៉ូណាលដូ និងម៉ែសស៊ី

ចែករំលែក៖

ប្រីប្រពន្ធមួយគូជនជាតិរុស្ស៊ីបានសម្រេចលែងលះគ្នា ក្រោយពេល ប្រកែកគ្នា លើកីឡាករ រ៉ូណាលដូ និងម៉ែសស៊ី ដោយម្នាក់គាំទ្រកីឡាករមួយ ហើយថាជាកីឡាករល្អបំផុត។

លោកArsenអាយុ៤០ឆ្នាំ និងភរិយាLudmylaអាយុ៣៧ឆ្នាំជនជាតិរុស្ស៊ី ជាអ្នកគាំទ្រកីឡាយ៉ាងខ្លាំង ។មិនតែប៉ុណ្ណោះ វិស័យកីឡាបាលទាត់បានជម្រុញនិស្ស័យឲ្យអ្នកទាំងពីរបានជួបគ្នា ពេលទស្សនាបាលទាត់ នៅហាង បាគីឡា Chelyabinsk ក្នុងការប្រគួតវើលខប់ ២០០២។

ប៉ុន្តែនៅការប្រគួត បាលទាត់វើលខប់២០១៨ នេះ គូស្វាមីភរិយា ក៏បានសម្រេចឡើងតុលាការ លេងលះគ្នា ដោយសារតែទស្សនគាំទ្រកីឡាករផ្ទុយគ្នា។ ការរួមរស់១៦ឆ្នាំនឹងគ្នា យ៉ាងសុខសាន្ត តែទីបំផុត ក៏ត្រូវបែកបាក់ដោយមូលហេតុ នឹកស្មានមិនដល់ គ្រាន់តែការជជេកគ្នាថាកីឡាករមួយណាល្អជាង រ៉ូណាលដូ និងម៉ែសស៊ី៕ ដេវីត

 


ចែករំលែក៖