ព័ត៌មានទាន់ហេតុការណ៍៖

សម្លៀកបំពាក់ប្រភេទណាលក់ដាច់ជាងគេនៅរដូវ World Cup 2018?

ចែករំលែក៖

ការប្រកួតបាល់ទាត់ពិភពលោកដែលប្រទេសរុស្សុីធ្វើជាម្ចាស់ផ្ទះបានឈានដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រហើយ គឺមានតែ៤ក្រុមប៉ុណ្ណោះដែលនឹងប្រកួតប្រជែងទៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានោះក្រុមខ្លាំងៗមួយចំនួនបានហាលអាវ និងត្រឡប់ទៅប្រទេសរបស់ខ្លួនជា បណ្តើរៗហើយ ប៉ុន្តែអ្នកគាំទ្រជាច្រើនលាននាក់នៅលើភពលោកមិនប្រាកដថា គាំទ្រក្រុម ទាំង៤ខាងលើនេះទាំងអស់នោះទេ ហើយក្រុមទាំង៤មានតែអង់គ្លេសមួយគត់ដែលមានអ្នក ទិញអាវច្រើនជាងគេ។

តាំងពីប្រកួតវគ្គជម្រុះរហូតមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានអ្នកគាំទ្រ រាប់រាប់រយលាននាក់តែងតែទិញអាវយឺតកីឡារបស់ក្រុមជម្រើសជាតិរបស់ខ្លួន ឬក្រុមណាដែលខ្លួនចូលចិត្តបំផុត ហើយមានក្រុមហ៊ុនផលិតសម្ភារកីឡា និងអាវកីឡា មួយចំនួនលក់ដាច់ជាងគេបំផុតក្នុងព្រឹត្តិការណ៍នេះ។

អគ្គនាយកក្រុមហ៊ុន Adidas បានព្យាករណ៍ថា ក្រុមហ៊ុននៅអាល្លឺម៉ង លក់ដាច់ជាងកាលពី World Cup ឆ្នាំ២០១៤ គឺការលក់អាវយឺតកីឡា ដោយនៅឆ្នាំនោះលក់បានជាង៨លានអាវ គឺតម្លៃ៩០ដុល្លារក្នុង១អាវ ។ ប៉ុន្តែក្រោយពេលក្រុមអាល្លឺម៉ង់ធ្លាក់ចេញពីការប្រកួត តម្លៃអាវក៏បានធ្លាក់ចុះវិញបន្តិចផងដែរ។

ក្រុមហ៊ុន Adidas ដែលមានជំនាញខាងផលិតអាវសម្រាប់កីឡាករនៅលើទីលានប្រកួត រកបានប្រាក់ចំណូលរហូតដល់ទៅ២,៤ពាន់លានដុល្លារ នៅក្នុងការលក់ផលិតផល កីឡារបស់ខ្លួនកាលពីឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានព្យាករណ៍ថាបានកើនឡើងដល់៣,៤ភាគរយ។ បច្ចុប្បន្នក្រុមហ៊ុនខាងលើបានផ្គត់ផ្គង់អាវ ដល់ក្រុមកីឡាការជម្រើសជាតិមកពី១២ប្រទេសក្នុងចំណោម២៣ប្រទេសចូលរួមព្រឹត្តិការណ៍ World Cup។ ក្រៅពីនេះក្រុមហ៊ុនក៏មានអ្នកដំណាងដូចជា កីឡាករ Lionel Messi, Luis Suárez, Paul Pogba និង David de Gea ជាដើម នៅក្នុងការផ្សព្វផ្សាយ ផលិតផលរបស់ខ្លួន។

សូមបញ្ជាក់ថា អាវរបស់ជម្រើសជាតិអង់គ្លេសតាំងពីវគ្គជម្រុះរហូតដល់ក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលក់បានរហូតដល់ជិត៦០០លានដុល្លារ ដែលជាចំនួនយ៉ាងច្រើនជាងគេនៅក្នុងរយៈពេលខ្លី ៕


ចែករំលែក៖