កាលពីថ្ងៃទី៩ ខែកក្កដា នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បាន តែងតាំងលោក Jeremy Hunt ធ្វើជារដ្ឋ មន្ត្រីក្រសួងការបរទេសថ្មីជំនួស លោក Boris Johnson ដែលទើបតែលាលែងចេញ ពីតំណែង ដោយសារតែមិនចុះសម្រុងជាមួយនាយករដ្ឋមន្ត្រី ពាក់ព័ន្ធបញ្ហាអង់គ្លេសចាកចេញពីអឺរ៉ុបដែលហៅថា Brexit។
មុនពេលទទួលបានការតែងតាំង តំណែងរដ្ឋមន្ត្រីការបរទេស លោក Jeremy Hunt ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលចាប់ពីឆ្នាំ២០១២។ នៅក្នុងលិខិតផ្ញើទៅកាន់អតីតរដ្ឋមន្ត្រីការបរទេស Johnson លោកស្រី May បានបញ្ជាក់ថា «ខ្ញុំពិតជាភ្ញាក់ផ្អើល ចំពោះការសម្រេច ចិត្តលាលែងចេញពីតំណែងរបស់លោក Johnson »។
រដ្ឋមន្ត្រីការបរទេសថ្មី លោក Jeremy Hunt អាយុ៥១ឆ្នាំ ធ្លាប់មានបទពិសោធន៍ នៅក្នុងនយោបាយ ដោយលោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល អង់គ្លេសរយៈពេល៥ឆ្នាំ។ជាមួយនឹងការ សម្រេចជ្រើសរើសខាងលើ នាយករដ្ឋមន្ត្រី អង់គ្លេសសង្ឃឹមថា និងកៀកស្មាជាមួយលោកស្រីនៅក្នុងសកម្មភាពចាកចេញពី អឺរ៉ុប។
នៅមុននេះមួយថ្ងៃ មានប្រសាសន៍ទៅកាន់សភាអង់គ្លេសលោកស្រី May បាន បញ្ជាក់ថា អឺរ៉ុបចាំបាច់ត្រូវតែសុទិដ្ឋិនិយម និងស្ថាបនា ចំពោះគម្រោង Brexit របស់ លោកស្រី។ ប្រសិនបើមិនដូច្នោះទេ អង់ គ្លេសនឹងចាកចេញពីអឺរ៉ុប ដោយមិនមាន កិច្ចព្រមព្រៀងណាមួយនោះឡើយ៕ ម៉ែវ សាធី
លោក Jeremy Hunt (ឆ្វេង) និងលោក Boris Johnson