ខេត្តស្វាយរៀង ៖ គម្រោងមូលនិធិឃុំចំនួន៣នៅស្រុកកំពង់រោទ៍ត្រូវបរាជ័យ មួយគម្រោងដោយសារក្រុមហ៊ុនមកពីខេត្តផ្សេងមកដាក់ដេញថ្លៃហើយដកយកឯកសារវិញដោយសារការទារថ្លៃទឹកតែមិន ត្រូវគ្នា ។
បើតាមមន្ត្រីលទ្ធកម្មម្នាក់បានបង្ហើបឲ្យដឹងថា ការដាក់ឲ្យដេញថ្លៃគម្រោងមូលនិធិ ឃុំកាលពីថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៨ មាន៣ឃុំគឺឃុំ បន្ទាយក្រាំងគម្រោងស្តារប្រឡាយមេមួយខ្សែប្រវែង១.០៣០ម៉ែត្រ បាតក្រោម២ម៉ែត្រ ជម្រៅ២ម៉ែត្រ តម្លៃប៉ាន់ស្មាន៦៥.០៥៤. ៦០០រៀល មានក្រុមហ៊ុនដាក់ដេញថ្លៃ៨ សំណើ ហើយក្រុមហ៊ុនដែលដេញថ្លៃបាន គឺក្រុមហ៊ុន សូ សាវឿន ដេញថ្លៃទទួល បានទាបរហូត២១.១១៥.០០០រៀល ។
ទី២-ឃុំខ្សែត្រគម្រោងជួសជុលផ្លូវដី មួយខ្សែក្រាលក្រួសក្រហម ប្រវែង១.៤៨០ ម៉ែត្រ តម្លៃប៉ាន់ស្មាន៩២.៨៨៤.៤០០ រៀលមានក្រុមហ៊ុនចូលដាក់ដេញថ្លៃ៤ សំណើ ក្រុមហ៊ុនដេញថ្លៃបានគឺក្រុមហ៊ុនហាក់ ដាលីន ដាក់តម្លៃទាបអាចទទួល យកបានក្នុងតម្លៃ៥៨.៤០០.០០០រៀល។
ទី៣-នៅឃុំត្នោត គម្រោងជួសជុលផ្លូវ ដីមួយខ្សែប្រវែង២.២៣០ម៉ែត្រ និងធ្វើស្លាក គម្រោង១ តម្លៃប៉ាន់ស្មាន៧២.០៣២. ៦០០រៀល។ មានក្រុមហ៊ុន៥បានដាក់ ដេញថ្លៃ ដល់មុនពេលបើកគម្រោងស្រាប់តែមានក្រុមហ៊ុនចំនួន៤បានស្ទុះទៅដក យកឯកសារចេញពីតុក្រុមប្រឹក្សាឃុំវិញហើយនាំគ្នាដើរចេញពីបន្ទប់ដេញថ្លៃយ៉ាងប្រញាប់ប្រញាល់ដែលគេលួចបង្ហើបឲ្យ ដឹងថា ក្រុមហ៊ុនទាំងនោះមកពីខេត្តកំពង់ចាម និងខេត្តព្រៃវែង ។
ប្រភពដដែលបានបង្ហើបទៀតថា ការ បំបែកគម្រោងនេះដោយសារពួកគេទារថ្លៃទឹកតែមិនត្រូវថ្លៃគ្នាគឺម្នាក់ៗទារថ្លៃទឹកតែ ដល់ទៅ២លានរៀល ឬស្មើ៥០០ដុល្លារ ហើយក្រុមហ៊ុនតាមទារថ្លៃទឹកតែមានច្រើនក្រុមហ៊ុនពេកមិនអាចឲ្យគ្រប់គ្នាបានទើប អ្នកមិនបានថ្លៃទឹកតែចូលបំបែកគម្រោងចោល និងដាក់ដេញថ្លៃទម្លាក់តម្លៃទាប រហូតក្រោម៥០ភាគរយ ។
បើតាមវត្តមានអ្នកមកចុះឈ្មោះដេញថ្លៃមានចាប់២៨ក្រុមហ៊ុនទៅ៣២ក្រុម ហ៊ុនឯណោះ ប៉ុន្តែពេលដាក់ឯកសារដេញថ្លៃមានតែ៩ក្រុមហ៊ុនទៅ១២ក្រុមហ៊ុន ប៉ុណ្ណោះអ្នកផ្សេងគឺទទួលបានថ្លៃទឹកតែ ដូច្នេះមហាជនបានសំណូមពរសូមឲ្យមានអធិការកិច្ចក្រសួងមហាផ្ទៃចុះសុើបអង្កេតដំណើរការសកម្មភាពរបស់ក្រុមហ៊ុនដែលទទួលបានគម្រោងទៅអនុត្តនោះថា តើមាន គុណភាពតាមស្តង់ដារនៃគម្រោងកំណត់ដែរ ឬទេបើការធានាត្រឹមរយៈពេល៦ខែ នោះ ពេលធ្វើហើយបញ្ចប់គម្រោងផ្លូវក៏ខូច ត្រូវលើកសំណើជួសជុលម្តងទៀតមហា ជនចង់បានផ្លូវដែលមានគុណភាពល្អ ៕ ហេង សូរិយា