ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃអង្គារទី១០ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតឱ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់និង ទទួលតង្វាយជាព្រះរាជទ្រព្យ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០,០០០ដុល្លារ (ប្រាំរយពាន់ដុល្លាអាមេរិក) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ៥០០,០០០ដុល្លារ (ប្រាំរយពាន់ដុល្លាអាមេរិក) សរុប១,០០០,០០០ ដុល្លារអាមេរិក ជាព្រះរាជូបត្ថម្ភជូនដល់ មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា ៕