ក្រុមជម្រើសជាតិក្រូអាតបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជាប្រវត្តិសាស្ត្រ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមកីឡាករជម្រើសជាតិអង់គ្លេស ២-១ ក្នុងជំនួបដែលឈានដល់ការបន្ថែមម៉ោងពីរដង នាកីឡដ្ឋាន Luzhniki ប្រទេសរស្សី។
កីឡាករ Kieran Trippier បានស៊ុតបាល់ហ្វ្រីឃីតពីចម្ងាយដើម្បីជួយឲ្យអង់គ្លេសនាំមុខនៅ៥នាទីដំបូង។ ការប្រឹងវាយបករបស់ក្រូអាតបានធ្វើឲ្យមានលទ្ធផលស្មើ ១-១ នៅនាទី៦៨ ដែលសម្រេចបានដោយកីឡាករ Ivan Perisic ក្រោយការបញ្ជូនរបស់ កីឡាករSime Vrsaljko។
ជំនួបនេះឈានដល់ការបន្ថែមម៉ោង៣០នាទី។ ឈានដល់នាទី១០៩ កីឡាករPerisic បានបញ្ជូនបាល់ឲ្យ កីឡាករMario Mandzukic ទាត់បាល់បញ្ចូលទីនាំជ័យជម្នះដ៏រំភើបសម្រាប់ក្រុមជម្រើសជាតិក្រូអាត។
ក្រុមកីឡាករជម្រើសជាតិក្រូអាតត្រូវឡើងទៅដណ្តើមពានជាមួយក្រុមកីឡាករជម្រើសជាតិបារាំងនៅថ្ងៃអាទិត្យ ខណៈក្រុមកីឡាករជម្រើសជាតិអង់គ្លេស ត្រូវប្រជែងយកលេខ៣ជាមួយក្រុមកីឡាករជម្រើសជាតិបែលហ្ស៊ិក ៕