ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញយុវជន ម្នាក់បានធ្វើអត្តឃាត់ដោយចងកសម្លាប់ខ្លួនមិនដឹងមូល កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅបង្កាន់ដៃជណ្តើរឡៅតឿ ផ្ទះតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ពៅ ពីង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ក្រុមហ៊ុនចិន ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិក្រសាំងទង ឃុំអង្គរាជស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ជនរងគ្រោះ ទើបតែមកស្នាក់នៅ និងធ្វើការងារ សំណង់បាន១សប្តាហ៍តែប៉ុណ្ណោះ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាថ្ងៃត្រង់ជនរងគ្រោះមិនស្រួលខ្លួនហើយពឹងឲ្យបងប្អូនកោសខ្យល់ឲ្យ ហើយសុំច្បាប់សម្រាកការងារ មួយល្ងាច ដោយគ្មានអ្នកណាចាប់អារម្មណ៍បន្ទាប់មក ទើបដល់ម៉ោងចូលធ្វើការ បានចាកចេញទៅអស់ រហូតដល់វេលាម៉ោងខាងលើ អ្នកក្បែរនោះ ចុះមក ទើបប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនទៅវិញ ដោយយកក្រម៉ាចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរ ឡើងឡៅតឿ នាំគ្នាឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើល ។
សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះ មិនដឹងថា រូបគេមានបញ្ហា ស្នេហា ឬវិប្បត្តិរឿងអ្វី សូម្បីតែសាច់ញាតិមិនទាំងដឹងផង បែជាសម្រេចចិត្តបែបនេះទៅវិញ ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាចងក សម្លាប់ដោយខ្លួនឯង រួចប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ