ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញតំណាងក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ឡើងវិញទំនប់សណ្តរ ដូនទយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ មន្ត្រីជំនាញតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ឡើងវិញទំនប់សណ្តរ ដូនទយ ជំហានទី ៣ ស្ថិតក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលទើបបញ្ចប់ការងារ ១០០% ។

ការសាងសង់ឡើងវិញទំនប់សណ្តរ ដូនទយ ជំហានទី ៣ រួមមាន ទំនប់សណ្តរ ប្រវែង ៥.៣០០ ម និងសំណង់សិល្បការ សរុបចំនួន ០៣ កន្លែង ។ ក្រោយបញ្ចប់ជំហានទី ៣ នេះ ទំនប់សណ្តរដូនទយ នឹងមានសមត្ថភាពស្តុកទឹកបានប្រមាណ ១៧ លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៩៩៧ ហិកតា និងស្រូវប្រាំង ៣៦៦ ហិកតា ៕

រូបភាព៖ ក្រសួងធនធានទឹក


ចែករំលែក៖