ព័ត៌មានទាន់ហេតុការណ៍៖

អាហ្សង់ទីន និងគ្រូបង្វឹកជម្រើសជាតិសម្រេចចិត្តចែកផ្លូវគ្នាដើរ

ចែករំលែក៖

សហព័ន្ធបាល់ទាត់របស់អាហ្សង់ទីន(AFA) បានប្រកាសថា សហព័ន្ធនិងលោក Jorge Sampaoli ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបានសម្រេចចិត្តចែកផ្លូវគ្នាដើរដោយ ការយល់ព្រមទាំងសងខាង បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីនលេងមិនបានល្អ នៅក្នុងការប្រកួត World Cup ឆ្នាំ២០១៨នេះ។

AFAបានចេញសេចក្តីថ្លែងការណ៍មួយប្រកាស់ពីដំណឹងនៃការចាក ចេញរបស់លោកJorge Sampaoli ហើយបានថ្លែងអំណរគុណដល់គ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ជាមួយនឹងបុគ្គលិកផ្សេងទៀតផងដែរ។

ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ លោក Jorge Sampaoli ទើបតែដឹកនាំក្រុមជម្រើសជាតិ អាហ្សង់ទីនបានតែ១ឆ្នាំប៉ុណ្ណោះ ដោយនាំបានចូលកាន់តំណែងក្រុមរបស់ប្រទេស កំណើតខ្លួន កាលខែឧសភា ឆ្នាំ២០១៧។

ក្រុមជម្រើសជាតិអាហ្សង់ទីនបានឆ្លងវគ្គចែកពូលក្រោយយកឈ្នះលើក្រុមនីហ្សេរីយ៉ា 2-1 ប៉ុន្តែបានជ្រុះចេញពីការប្រកួតវិញបន្ទាប់ពីចាញ់បារាំងដោយលទ្ធផល4-3នៅវគ្គ១៦ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ៕


ចែករំលែក៖