ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដឹកនាំថ្មីរបស់តោខៀវChelseaនាំកីឡាករម្នាក់មកតាមពីNapoliក្នុងតម្លៃ៥៧លានផោន

ចែករំលែក៖

លោក Maurizio Sarriអ្នកចាត់ការទូទៅថ្មីរបស់ក្រុមតោខៀវChelsea បានចុះហត្ថលេខា នាំយកខ្សែបម្រើសញ្ជាតិអ៊ីតាលី Jorginhoពីក្រុមNapoliក្នុងតម្លៃខ្លួនរហូតដល់ទៅ៥៧ លានផោន ដោយអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នានៅក្នុងប្រទេសអ៊ីតាលី កាលពីរដូវកាលមុន។

កីឡាករ Jorginho បានចុះហត្ថលេខាលេងឲ្យតោខៀវរយៈពេល៥ឆ្នាំ ដែលធ្វើឲ្យគាត់ទទួលបានថ្លៃឈ្នួល១០,២ម៉ឺនផោនក្នុងមួយសប្តាហ៍។ គាត់លេងបាន ៣៣ប្រកួតឲ្យក្រុមNapoliរដូវកាលមុនដោយរកបាន២គ្រាប់ប៉ុណ្ណោះ។

លោក Marina Granovskaia នាយកក្លិបតោខៀវ បានអះអាងថា ការមកដល់របស់កីឡាករJorginhoគឺជារឿងដ៏ល្អបំផុតសម្រាប់ក្រុមដោយសារតែគាត់ជាខ្សែ បម្រើដែលអាចបង្កើតឲ្យមានការស៊ុតបាល់បញ្ចូលច្រើនដល់មិត្តរួមក្រុម។ កីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវបានគេប្រៀបធៀបទៅនឹងអតីតខ្សែបម្រើល្អរបស់អ៊ីតាលី Andrea Pirlo។

ប៉ុន្តែការមកដល់របស់កីឡាករ Jorginho អាចធ្វើឲ្យខ្សែបម្រើជាច្រើនទៀតរបស់ក្លិប តោខៀវដូចជាN’Golo Kante, Ruben Loftus-Cheek, Cesc Fabregas, Ross Barkley, Danny Drinkwater និងTiemoue Bakayoko ត្រូវស្វែងរកទ្រនំថ្មី ៕


ចែករំលែក៖