ព័ត៌មានទាន់ហេតុការណ៍៖

ពួកចិនមានកាំភ្លើងបង្កអសន្តិសុខពេកកូវ នៅកណ្តាលក្រុងព្រះសីហនុ បាញ់ប្រហារគ្នារបួស៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន៤នាក់បានរងរបួសជើង ក្រោយមានករណីផ្ទុះអាវុធ បាញ់ប្រហារគ្នា នៅក្នុងភោជនីយដ្ឋានយីហោ “ស៊ីហ៊ូ” កណ្ដាលក្រុងព្រះសីហនុ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ។

ជនរងគ្រោះជាជនជាតិចិន កំពុងសម្រាកព្យាបាលនៅគ្លីនិកសេតេ ក្រុងព្រះសីហនុ រួមមាន ឈ្មោះ Zhang Kun ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវពីរគ្រាប់ ត្រង់ភ្លៅខាងស្តាំ, ឈ្មោះ Yang Huaihua ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវមួយគ្រាប់ ត្រង់ជង្គង់ខាងស្តាំង និងបែកចុងម្រាមខាងស្តាំ, ឈ្មោះ Yang Junging ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបីគ្រាប់ត្រង់ភ្លៅឆ្វេងមួយគ្រាប់ និងកំភួនជើងឆ្វេងមួយគ្រាប់ និងភ្លៅស្តាំងមួយគ្រាប់ និងឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវពីរគ្រាប់ ត្រង់ភ្លៅស្តាំងទាំងពីរ ។

ជនបង្កសង្ស័យថា ជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារក្រោយបាញ់ប្រហារលើជនរងគ្រោះ ពួកគេបានជិះម៉ូតូគេចខ្លួនបាត់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖