ភ្នំពេញ៖ ចាប់ពីម៉ោង០៧និង០០នាទី ដល់ម៉ោង២២និង០០នាទីយប់ ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជាលទ្ធផល៖ បានឃាត់យានយន្តសរុបចំនួន៦ គ្រឿងរួមមាន៖ ទី១- ម៉ូតូចំនួន៥ គ្រឿង, ទី២- រ៉ឺម៉កម៉ូតូកង់បីចំនួន ( គ្មាន ) គ្រឿង , និងទី៣- រថយន្តម៉ាកឡិចស៊ីស LX570ស៊េរីទំនើបឆ្នាំ២០១៨ មួយគ្រឿង ។
បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ស តារា